ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WT វគ្គសិក្ខាសាលាវិញ្ញាសាប្រយុទ្ធលើកទី១រយៈពេល១២សប្តាហ៍

95


​ភ្នំពេញ៖បណ្ឌិត្យសភាតេក្វាន់ដូ WTកម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo)បានរៀបចំវគ្គសិក្ខាសាលាវិញ្ញាសាប្រយុទ្ធលើកទី១រយៈពេល១២សប្តាហ៍ដើម្បីបំប៉នដល់អាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួន ។

​សិក្ខាសាលាដែលធ្វើនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានេះមានសិក្ខាកាមចូលរួមចំនួន៣០រូបដែលសុទ្ធជា

គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រមនិងអ្នកមានចំណេះដឹងខាងតេក្វាន់ដូWT ។

​ លោក Choi Yong Sokជា គ្រូបង្វឹកជម្រើសជាតិ បាននិយាយថា នេះជាការពង្រឹងដល់ ធនធានអាជ្ញាកណ្ដាលចៅក្រមលើវិញ្ញាសាប្រយុទ្ធវគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រក្នុងការផ្ដល់ពិន្ទុក្នុងការប្រកួតវិញ្ញាសាប្រយុទ្ធកាយវិការបស់អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយយុត្តិធម៌ជាដើម ។

​ការសិក្សាបានចាប់ផ្ដើមតាំងពីថ្ងៃទី១៩មករាមកម្ល៉េះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០មីនា ។

យើងរៀចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

វាគ្មិនសំខាន់ៗក្នុងសិក្ខាសាលានេះមានលោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងអាជ្ញាកណ្ដាលអន្តរជាតិ របស់កម្ពុជាជាអ្នក បង្រៀន អំពីទ្រឹស្ដី ។ លោកគង់ សក្ខិដា ជាអគ្គលេខាធិការ របស់សហព័ន្ធរបស់ សហព័ន្ធជាអ្នកបង្ហាញពី ការអនុវត្តន៍ផ្ទាល់ ដល់សិក្ខាកាម ។

តេក្វាន់ដូWT ជាប្រភេទកីឡា ដ៏មានសក្ដានុពល មួយដែលកម្ពុជាតែងតែដណ្ដើមបាន មេដាយមាសពីការប្រ កួតកីឡាថ្នាក់តំបន់ និង ថ្នាក់ទ្វីប ។

លោកអគ្គលេខាធិការគង់ សក្ខិដា ដែលជាអគ្គលេខាធិការ សហព័ន្ធបាននិយាយថា នេះជាការកសាងធនធានមនុស្ស ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ ឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង