ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រុកកោះធំទទួលបានអាងហែលទឹកតម្លៃជាង៣០ម៉ឺនដុល្លារ

115

​ភ្នំពេញ៖អាចនិយាយបានថានេះជាប្រវត្តិសាស្រ្តហើយដែល ស្រុកកោះធំរបស់ខេត្តកណ្ដាលទទួលបានអាងហែលទឹកមួយ ដែលមានតម្លៃប្រមាណជាង៣០០.០០០ដុល្លារ ។

​កាលពីចុងសប្ដាហ៍កន្លងមកនេះលោកស៊ុន ចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកជាមួយប្រជាជាន១១ឃុំក្នុងស្រុកកោះធំ ខេត្តកណ្ដាលចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាងហែលទឹកមួយ ដើម្បីស្វែងរកធនធាន
ហែលទឹកនៅតំបន់នោះ ។

​ក្នុងប្រវត្តិកីឡាហែលទឹករបស់កម្ពុជាអ្នកហែលទឹកដ៏ល្បីល្បាញចំនួនច្រើនលើសលប់ មានប្រភេពមកពីស្រុកជាប់មាត់ទន្លេពិសេសខេត្តកំពង់ចាម ។បន្ទាប់ពីខេត្តកំបង់ចាមទទួលបាននូវអាងហែលទឹកមួយ ដែលប្រសិទ្ធនាមថា

មជ្ឈមណ្ឌលហែលទឹកតេជោសែនមកនោះអាងហែលទឹកនោះបានក្លាយជាទីកន្លែប្រកួតកីឡាថ្នាលរៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះការប្រកួតធំោក៏តែងតែធ្វើនៅទីនោះដែរ ។

​សម្រាប់អាងហែលទឹកដែលធ្វើនូវក្នុងបរិវេណកីឡដ្ឋានកោះធំនោះមានទទឹង២២ម៉ែត្រ និង បណ្ដោយ២៥ម៉ែត្រ ។បន្ទាប់ពីបញ្ចប់ការសាងសង់ទីនេះនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលកីឡាថ្នាល សម្រាប់អ្នករស់នៅតំបន់នេះតែម្ដង ។

​លោកឧកញ៉ាប៉ាង ណាំប្រធានក្រុមហ៊ុនកាំត្រង់ស៊ីប បានជួយឧបត្ថម្ភគាំទ្រផ្នែកថវិកាឲ្យការសាងសង់អាងហែលទឹកនេះ សម្រេចជារូបរាងឡើងនៅពេលនេះ។
​ពេលនេះរចនាសម្ព័ន្ធសម្រាប់កីឡាហែលទឹក កាន់តែសម្បូរបែបហើយបន្ទាប់ពីមជ្ឈមណ្ឌលហែលទឹកតេជោសែនខេត្តកំពង់ចាម អាងហែលទឹកនាពហុកីឡដ្ឋានមរតកតេជោ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដែល
កំពុងជួសជុលក្នុងទំហ៊ំទឹកប្រាក់ជាង២០លានដុល្លារ និងអាងហែលទឹកស្រុកកោះធំដែលបានបញ្ចុះបឋមសិលារួចហើយនេះ ។

អត្ថបទដែលជាប់ទាក់ទង