ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានស្លាប់ដោយរថយន្តធុនធំបុក ហើយក្រឡាប់សង្កត់លើ

43

កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ដោយសាររថយន្តកុងតឺន័រ មួយគ្រឿង បានបើកយ៉ាងលឿនហើយបុកម៉ូតូជនរងគ្រោះ និង ក្រឡាប់សង្កត់ពីលើ កាលពីវេលាម៉ោង វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០_៧១ ក្នុងឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រស វុត្ថា អាយុ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកម៉ូតូម៉ាកសង់កូរ៉េ ពណ៍ទឹកប៉ីច គ្មានស្លាកលេខ ហើយនៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៍ស មានសណ្តោងរ៉ឺម៉ក ជាប្រភេទរថយន្តដឹកកុងតឺន័រ ចង្កូតស្តាំពាក់ស្លាកលេខ ភ្នំពេញ ២៣០៧ បើកក្នុងទិសដៅពីជើងទៅត្បូង បានបុកម៉ូតូរបស់រងគ្រោះ ម៉ាកសង់កូរ៉េ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ នៅពេលរថយន្តមកដល់ចំណុចកើតហេតុបានបុកពីក្រោយពេញទំហឹងមួយទំហឹងបណ្តាលអោយប៉ើងធ្លាក់ពីលើថ្នល់ ហើយរថយន្តបានហូសទៅបុកបង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ប្រឡាយ អែបស្ពាននិងបានសង្កត់ជនរងគ្រោះពីលើ បណ្តាលឲ្យស្លាប់តែម្តង ហើយអ្នកបើកបរបានរត់គេចបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។

អត្ថបទដែលជាប់ទាក់ទង