ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីមេម៉ាយពិកាជើងស្រែកយំឡាំប៉ាមុខរដ្ឌបាលព្រៃឈើកណ្តាលសុំអោយជួយអន្តរាគមន៍រឿងមេព្រៃចាប់ឡានដឹកឈើ ទាប្រាក់ជិត៥០លានរៀល

141

ខេត្តកណ្តាល៖ ស្ត្រីមេម៉ាយពិកាជើងម្នាកើបានស្រែកយំឡាំប៉ានៅមុខរដ្ឌបាលព្រៃឈើកណ្តាល ដោយសុំអោយសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតជួយអន្តរាគមន៍រឿងមេព្រៃចាប់ឡានដឹកឈើ របស់គាត់ ដោយទាប្រាក់ជិត៥០លានរៀលជាថ្នូរនៃការដោះលែង។
ការស្នើសុំនេះ បន្ទាប់ពីមន្ត្រីជំនាញបានចាប់ឡានដឹកឈើរបស់គាត់នៅចំណុចជិតស្ពានព្រែកក្តាមកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។
ស្ត្រីពិការអាភ័ព្វរូបនេះ ឈ្មោះ វង់ ធារី អាយុ ៥១ ឆ្នាំរស់នៅភូមិឡកំបោរ សង្លាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
គាត់បាននិយាយរៀបរាប់ពីដំណើររឿងមូលហេតុដែលពិការជើង និង បញ្ហាមន្ត្រីរដ្ឋបាលព្រៃឈើកណ្តាលបានចាប់ឈើរបស់គាត់ចំនួន ១០ ម៉ែត្រគូបឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅ គាត់បានសុំអភិបាលខេត្តពោធិ៍សាត់ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីដឹកឈើពីដេប៉ូចែកចាយឈើមួយកន្លែងនៅខេត្តពោធិ៍សាត់ចំនួនតែ ៣ ជើងទៅលក់ឲ្យដឺប៉ូមួយកន្លែងនៅស្រុកស្អាង ដើម្បីយកលុយចំណេញទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ជើងលើកទី១៤ជាលើកចុងក្រោយ ។
ប៉ុន្តែស្ត្រីពិការអភ័ព្វរូបនេះកាន់តែវេទនាថែមមួយកម្រិតទៀត ដោយសារមqន្ត្រីរដ្ឋបាលព្រៃឈើកណ្តាលចាប់ទាំងឈើទាំងឡានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើកណ្តាលឯស្រុកស្អាងចំនួន៤ថ្ងៃទៅហើយ ។ ស្ត្រីពិការរូបនេះបានបន្តឲ្យដឹងទៀតថា ករណីមន្ត្រីរដ្ឋព្រៃឈើចាប់ឈើគាត់ចំនួនប្រមាណជាង ១០ ម៉ែត្រគូបនេះ គឺមន្ត្រីរដ្ឋបាលព្រៃឈើបានបង្គាប់ឲ្យគាត់រកលុយចំនួន ៤៧ លានរៀលទៅបង់ពិន័យនិងលួសយកឡានមកវិញ ។
លោកស្រីបន្តថា ពេលដែលគេតម្រូវឱ្យគាត់បង់លុយ គឺគាត់បានសំពះអង្វរសុំលើកលែងដល់រូបគាត់ផង ព្រោះគាត់ជាមនុស្សពិការ មិនមានលទ្ធភាពនោះទេ រកស៊ីដឹកឈើបន្តិចបន្តួចគ្រាន់យកលុយទៅវះកាត់ជើងជាលើកទី១៤ ប៉ុន្តែមន្ត្រីជំនាញទាំងនោះមិនព្រមអនុគ្រោះ ថែមទាំងបើកទ្វារឡានមួយទំហឹងចំគាត់ដែលកំពុងអង្គុយលើរទេះពិការ បណ្តាលឱ្យដួល៣-៤ ត្រឡប់ ធ្លាក់ពីលើរទេះ មុតបន្លាជាច្រើនកន្លែងទៀតផង ។ លោកស្រីបញ្ជាក់ថា អ្នកដែលបើកទ្វារឡានប៉ះគាត់នោះ គាត់មិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គឺជាមន្ត្រីប៉េអឹមនៅស្រុកពញាឮ ។
លោកស្រីបញ្ជាក់បន្ថែមថា ឈើដែលត្រូវជំនាញចាប់នោះ សុទ្ធសឹងតែជាឈើគ្រឿងធ្វើផ្ទះ ប្រភេទ បួនដប់ពី ប្រាំដប់ពីរ និងផ្តៀក ៣ទៅ៥ម៉ែត្រ ដែល ឈើទាំងនោះមានថ្មីខ្លះ ជជុះខ្លះ ហើយគាត់ទិញពីដេប៉ូនៅខេត្តពោធិ៍សាត់ ដឹកបំណង់យកទៅលក់អោយដេប៉ូមួយកន្លែងនៅស្រុកស្អាង ដោយអោយលុយគេបានចំនួន៣០០ដុល្លារប៉ុណ្ណោះ ព្រោះជាអ្នកស្គាល់គ្នា ស្រាប់តែដឹកមកដល់ចំណុចក្បែរស្ពានព្រែកក្តាមក៏ត្រូវសមត្ថកិច្ចជំនាញចាប់ តែម្តង ដោយនិយាយថា ឈើខុសច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ត្រីដដែលបានត្អូញត្អែថា តើឲ្យគាត់រកលុយ៤៧ លានរៀលឯណាបានបើគាត់ជាស្ត្រីមេម៉ាយពិការធ្លាក់ខ្លួនក្រលំបាក ហើយចិញ្ចឹមកូននិងចៅចំនួន៧ នាក់នៅក្នុងបន្ទុកទៀត ។
ស្ត្រីដដែលនៅបានរៀបរាប់ជុំវិញបញ្ហាដំណើររឿងរ៉ាវដែលប្តីឃោរឃៅបានធ្វើទារុណកម្ម និងបានច្រានគាត់ទម្លាក់ពីលើរថយន្តទាំងមានផ្ទៃពោះជិតគ្រប់ខែនៅសល់ ១៩ ថ្ងៃទៀតត្រូវឆ្លងទន្លេ ( បង្កើតកូន ) ថា៖ ប្តីរបស់គាត់តែងតែងប្រើហឹង្សាលើរូបគាត់ជារឿយៗ ថែមទាំងបានយកអាណាអារជើងគាត់ និងយកបារីអុជជើងបណ្តាលអោយរងរបួសស្នាមដល់សព្វថ្ងៃ ។ លោកស្រីបន្តថា មុនពេលដែលប្តីគាត់ច្រានទម្លាក់ពីលើរថន្ត គឺគាត់និងប្តីបានដឹកផ្លែដូងពីខេត្តតាកែវទៅលក់ចែកចាយនៅខេត្តកំពតនិងតាមដងផ្លូវជាតិលេខ ៤ ។ លុះទៅដល់បន្ទាយទាហានពេជ្រនិល ប្តីរបស់គាត់ក៏បានសុំលុយគាត់២០០ដុល្លារដោយកុហក់គាត់ថាយកលុយទៅជួបមេ ហើយទុកគាត់ចោលនៅក្នុងបន្ទាយទាហានបីយប់បីថ្ងៃទាំងមានផ្ទៃពោះសល់តែ១៩ថ្ងៃប៉ុណ្ណោះនឹងឆ្លងទន្លេហើយ សូម្បីតែទូរស័ព្ទក៏បិទទាំងអស់ តាមពិតមានប្រពន្ធចុងទៀតសោះ។ លុះត្រឡប់មកវិញ ក៏ហៅគាត់ឡើងឡានហើយក៏សុំលុយគាត់មួយលានរៀលទៀត ដោយប្រាប់គាត់ថា យកទៅចាក់អាប៉ោង ។ ពេលនោះគាត់មិនឲ្យក៏កើតរឿងជជែកគ្នារហូតចាប់បោចសក់ច្រានទំលាក់ពីលើរថយន្ត ហើយរឺយែកិនគាត់បណ្តាលឲ្យបាក់ជើងជាច្រើនកំណាត់ ។ មិនតែប៉ុណ្ណោះថែមទាំងកិនក្បាលពោះបណ្តាលឲ្យកូនភ្លោះទាំងពីរបែកវ៉ុលក្នុងពោះក្រោយពេលវះកាត់រួចរាល់ ។ ស្ត្រីដដែលបានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្នុងខណៈដែលកំពុងព្យាបាលជម្ងឺគាត់បានសន្លប់ជាង ១០ ថ្ងៃ លុះដឹងខ្លួនឡើងទើបដឹងថា កូនភ្លោះស្លាប់ទាំងអការៈបែកវ៉ុលលេងស្គាល់ជាមនុស្ស ។ គាត់បញ្ជាក់ថា ប្តីចិត្តឃោរឃៅនោះឈ្មោះ លឹម ថន ក្រោយពីបើកឡានរឺយែកិនគាត់និងកូនភ្លោះបណ្តាលឲ្យស្លាប់នោះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការខេត្តកំពុងស្ពឺមិនបានប៉ុន្មានផង ឥឡូវត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំទៀត ដោយបង្វែសំណុំរឿងទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។ បញ្ហានេះធ្វើឲ្យគាត់ឈឺចាប់បំផុតចំពោះទង្វើរបស់តុលាការនេះ៕

អត្ថបទដែលជាប់ទាក់ទង