ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តេជ្ញាការពារសន្តិភាព និងការបង្រួបបង្រួមជាតិ ឲ្យបានគង់វង្សជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ

102

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៌លើកឡើងថា ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៏ បានប្តេជ្ញាការពារសន្តិភាព និងការបង្រួបបង្រួមជាតិឲ្យបានគង់វង្សជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងជំនួបទទួលទានអាហារ ជាមួយឯកអគ្គរដ្ឋទូត រូវ៉ាន់ដាប្រចាំកូរ៉េ ដោយអគ្គទូតទាំង២បានសន្យាគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្តេជ្ញាការពារសន្តិភាព និងការបង្រួបបង្រួមជាតិ ។
នេះបើតាមសារមួយដែលបានបង្ហាញក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកឯកអគ្គរាជទូត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយក្នុងនោះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទូតកម្ពុជានិងទូតរូវ៉ាន់ដា ប្រទេសទាំងពីរ ដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចគ្នា បានជួយគាំទ្រគ្នាទៅវិញទៅមក ហើយប្តេជ្ញាការពារសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលថ្នាក់ដឹកនាំបានតស៊ូ សម្រេចបានដោយលំបាក ឲ្យបានគង់វង្សជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង