ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ងាត់ៗ នាយក្ដី និងតារាសម្ដែង សុវណ្ណ រ៉ាផា ចូលរោងភ្ជាប់ពាក្យនៅ ព្រឹកថ្ងៃនេះហើយ

115

ភ្នំពេញ៖ ក្រោយពីបានលែងលះគ្នាជាមួយភរិយារួចមក លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ត្រូវបានគេដាក់សង្ស័យថា លួចបង្កាត់ភ្លើងស្នេហាជាមួយតារាស្រីនេះ តារាស្រីនោះ តែអ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងនោះ គឺនាយក្ដីបានបង្ហាញភាពស្និទ្ធស្នាលជាងគេ ជាមួយតារាសម្ដែងស្រីវ័យក្មេង គឺកញ្ញា សុណ្ណ រ៉ាផា ហើយជារើយៗ មានមហាជន បានប្រទះឃើញតារាប្រុស ស្រីទាំងពីដួងនេះ បណ្ដើរគ្នាចូល មើលកុន និងធ្វើដំណើរកម្សាន្តតាមទីកន្លែងនានាផងដែរ ។ ហើយចំពោះទង្វើខាងលើនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើនប្រាកដក្នុងចិត្តថា លោក ឈុន សុវណ្ណភក្ដី អាចនឹងមានទំនាក់ទំនងស្នេហាជាមួយ កញ្ញា សុណ្ណ រ៉ាផា ជាក់ជាមិនខាន ។
យ៉ាងណាមិញ ដើម្បីឲ្យអស់មន្ទិលសង្ស័យពីសំណាក់មហាជន ស្រាប់តែ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ម្ចាស់ផលិតកម្ម BKS និងជាតារាសម្ដែង លោក ឈុន សុវណ្ណភក្ដី បានចូលរោងភ្ជាប់ពាក្យជាមួយកញ្ញា សុវណ្ណ រ៉ាផា ហើយ ដោយក្នុងនោះ គឺឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់សាច់ញាតិ មិត្តភក្ដិប្រុស ស្រី យ៉ាង ច្រើន សន្ធឹកសន្ធាប ព្រមទាំងមានសារជូនពរនៅលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង