ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុលត្រីក្រពតមួយគ្រួសារ ស្លាប់ម្តាយ ចំណែកកូន៤នាក់ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ

112


បន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកជំងឺករណីពុលត្រីក្រពត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់ (កូន៤) ក្នុងនោះបានទទួលមរណភាព​ម្តាយ

ករណីប្រជាពលរដ្ឋបានយកត្រីក្រពត មកធ្វើម្ហូបបរិភោគ បណ្តាលឲ្យ​ពុលស្លាប់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត សូមបងប្អូនកុំបរិភោគជាដាច់ខាត នូវត្រីក្រពត។ ក្រុមគ្រួសារខាងលើ បានពុលត្រីក្រពត
នៅភូមិស្រះគោគ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០១៩។

លោក កែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងបានណែនាំឲ្យក្រុមគ្រូពេទ្យ សង្រ្គោះ ដឹកជញ្ជូនមកមន្ទីពេទ្យស្រុកព្រះនេត្រព្រះ ដោយសារតែស្ថានភាពអ្នកពុលធ្ងន់ធ្ងរពេក នៅម៉ោង៧៖១០នាទីយប់ថ្ងៃទី១៧ កុម្ភៈ ២០១៩ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានដាក់ បទបញ្ជាដល់ក្រុមគ្រូពេទ្យ ឲ្យចាត់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

សារក្នុងហ្វេសប៊ុកលោកប្រធានមន្ទីរ បានបន្តថា អ្នកជំងឺករណីពុលត្រីក្រពត នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់ (កូន៤) ក្នុងនោះ បានទទួលមរណៈម្តាយ នៅពេលដែលម្តាយបញ្ជូនដល់មន្ទីរពេទ្យខេត្ត។ លោក បញ្ជាក់ថា នេះជាលើកទី៣ ដែលអ្នកស្រុក មិនរាងចាល ក្នុងការបរិភោគត្រីក្រពត បណ្តាលឲ្យពុលស្លាប់ នៅភូមិស្រះគោគឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ៕

អត្ថបទដែលជាប់ទាក់ទង