ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ)

285


រាជធានីភ្នំពេញ​ ៖​ ព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នៅសាលប្រជុំអគារ អេ ទីស្តីការក្តសួងមហាផ្ទៃ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ)បានរៀនចំកិច្ចប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានស្ថាប័ននិងអង្គភាពជាច្រើន។

ដោយផ្អែកលើរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម ៖ ទី១.ពិនិត្យកូរ៉ុម,ទី២.ពិនិត្យ និងអនុម័តលើរបៀបវារៈប្រជុំ,ទី៣.អនុម័តកំណត់ហេតុប្រជុំលើកទី២,ទី៤.របាយការណ៍ប្រចាំឆ្នាំ២០១៨ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦,ទី៥.របាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់ នៅខេត្តកំពត និងខេត្តកែប,ទី៦.របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម និងទី៧.បញ្ហាផ្សេងៗ ។

ជាបឋម សម្តេចក្រឡាហោម​ ស​ ខេង​ អនុញ្ញាតអោយឯកឩត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនសម្រេចនិងអង្គប្រជុំ ក្នុងនោះរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម លើកយកចំនុចមួយចំនួនទៀតដែលនៅមានភាពស្រពិចស្រពិលទៅបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមាន៖ទី១.ការចុះបញ្ជីជាសកម្មដើម្បីធានានូវភាពពេញលេញ,ទី២.ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យភាព,ទី៣.ការផ្តល់ធនធានដោយនិរន្តរភាព,ទី៤.តួនាទីរបស់អ្នកផ្តល់ព័ត៑មាន,ទី៥.តួនាទីរបស់IPIS,ទី៦.តួនាទីតុលាការ និងទី៧.លក្ខណះសម្បត្តិមន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋាន។ហើយក៏បានដាក់ចេញនូវទិសដៅរួមមាន៤ចំនុច៖ទី១.ក្រុមការងារតាក់តែងសេចក្តីព្រាហច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម និងបន្តដំណើរការព្រាងច្បាប់ស្របតាមកម្មវិធីរបស់ខ្លួន។
ទី២.បន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ននានា ដើម្បីពិនិត្យនិងពិភាក្សាលើការតភ្ជា់ប្រព័ន្ធចុះបញ្ជីសម្រាប់បករព័ន្ធកាំពារសង្គមទាំងមូល ដោយយកប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជនជាប្រព័ន្ធគោលសម្រាប់ផ្តល់ទិន្នន័យព័ត៑មានអំពីបុគ្គល(លេខសម្គាល់អត្តសញ្ញាណខ្មែរ-KiDC)ដើម្បីតភ្ជាប់ទៅប្រព័ន្ធផ្តល់សេវាទាំងអស់ទាំងផ្នែកសាធារណៈនិងឯកជន ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹឦត្រូវនៃផ្តល់អត្តសញ្ញាណបុគ្គល សម្រាប់ការផ្តល់ ការទទួលសេវាទាំងអស់។
ទី៣.បន្តគាំទ្រជម្រុញនិងតាមដ្ឋានត្រួតពិនិត្យ ដំណើរការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនិងការចុះបញ្ជីស្នាក់នៅតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំ សង្កាត់សាកល្បងនៅខេត្តកំពតនិងកែប និងពង្រីកប្រព័ន្ធនេះទៅឃុំ សង្កាត់ផ្សេងទៀតជាពិសេសនៅរាជធានីភ្នំពេញ។
ទី៤.បន្តអនុវត្តសកម្មភាពផ្សេងៗទៀតនៅក្នុងដំណាក់កាលទី១នៃផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម៕

អត្ថបទដែលជាប់ទាក់ទង