ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​២​នាក់ ​​ជា​មេខ្លោង ​ឆបោក​រថ​យន្ត​​៤២​គ្រឿងទៅ​បញ្ចាំ ត្រូវផ្តន្ទាទោសបន្ថែម រហូតដល់ជាប់គុក២០ឆ្នាំ និងសងដើមបណ្តឹងរាប់សែនដុល្លារ​

106


​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែល​ជា​មេខ្លោង ​ឆបោក​រថ​យន្ត​គេ​ចំនួន​៤២​គ្រឿង ​ទៅ​បញ្ចាំ​តាម​កុងស៊ី យកលុយដើរស៊ីចាយអស់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កម្ភៈ ២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ ម្នាក់​ៗ ២​ឆ្នាំ​​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ទោសទាំងអស់ អ្នកទោសទាំង២នាក់ ត្រូវជាប់​ទោសរហូតដល់ ​២០​ឆ្នាំ និង​តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​រាប់​សែន​ដុល្លារ។

សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ​ទាំងពីរនាក់ ​ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ យ៉ា អាយុ​៣៥​ឆ្នាំ និង​​ឈ្មោះ ផេង លី ហៅ ដា អាយុ​៣៣​ឆ្នាំ​ ត្រូវបានចៅក្រម ​សម្រេចចោទប្រកាន់​ពី​បទ​ឆបោក និង​បទ​រំលោភ​លើ​ទំនុកចិត្ត​ យោងតាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។
ចំណែកជនទី៣ ​ម្នាក់ទៀត ​ឈ្មោះ ឈាន ភក្ដី ហៅ​ស្រ​ម៉ូ​ម ដែលដំបូងឡើយ សមត្ថកិច្ច​ចាប់ខ្លួន​មកជាមួយជនជាប់ចោទទាំងពីរនាក់ខាងលើនោះ ត្រូវបាបន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះ​លែង​ទៅ​វិញ ដោយសារ​មិន​ពាក់​ព័ន្ធនឹងបទល្មើស​ឆបោក​រថ​យន្ត​គេ​ចំនួន​៤២​គ្រឿង ​ទៅ​បញ្ចាំ​តាម​កុងស៊ីនេះ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ​យ៉ា យក​មក​សួរនាំ ។ ឃា​ម រ​ដ្ឋា បានឆ្លើយសារភាពថា ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​៣​នាក់ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។ នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​២​នាក់​បន្ថែម​ទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​បី សមត្ថកិច្ច​អាវុធហត្ថរាជធានី​ភ្នំពេញ បាន​រក​ឃើញ​ជន​រង​គ្រោះ​១៤​នាក់​ផ្សេង​ទៀត ដែល​ចាញ់កល​ល្បិច ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដូច​គ្នា ហើយ​សមត្ថកិច្ច​បានទំនាក់ទំនង​ជន​រង​គ្រោះ​ទាំង​១៤​នាក់​មក​ដាក់​ពាក្យបណ្តឹង ។
សរុប​ជន​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ចំនួន​១៦​នាក់ ត្រូវ​មនុស្ស​មួយ​ក្រុម ​ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង ។

នៅដំណាក់កាលសមត្ថកិច្ច​អាវុធហត្ថរាជធានី​ភ្នំពេញ ជនសង្ស័យ​​បានសារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជន​រង​គ្រោះ​យក​មក​បញ្ចាំ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះ​ទេ គឺ​ពួក​នាង​បាន​ជួល​រហូត​ដល់​ទៅ​៤២​គ្រឿង ពី​ជន​រង​គ្រោះ​ទាំង​១៦​នាក់ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​អាច ទាក់ទង​មក​ដាក់​ពាក្យបណ្តឹង​បាន ៕

អត្ថបទដែលជាប់ទាក់ទង