ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តលឿនពេក បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស 3នាក់

84


កណ្តាល: ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ កើតហេតុនៅថ្ងៃអង្គារ ទី ២៦ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៨:៣០ នាទី នៅចំណុចផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា សភាពរឿងហេតុនេះ នៅថ្ងៃខែឆ្នាំកើតហេតុុខាងលើ មានរថយន្ត មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក ៨២៦៦ ភព៣ បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បើកបរទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ)លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករបាំងចែកទ្រូងផ្លូវបណ្ដាល អោយអ្នកបើកបររថយន្តរងរបួសធ្ងន់ និង អ្នករួមដំណើរ ១. ឈ្មោះ ស ឡូត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ)។ ២. ឈ្មោះ ជួង សុភ័ក្រ្ត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។ ៣. ឈ្មោះ សោម ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។ បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកតហេតុរួច ក៏បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

នគរបាលស្រុកស្អាងបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់ចរាចរនេះកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង