ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

84

ពោធិ៍សាត់៖ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច សម្ផស្ស នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត សហការជាមួយផ្នែករដ្ឋបាលជលផលក្រគរ បានចុះល្បាតលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រតំបន់អភិរក្សជ្រោយស្តី ចំណុចលេខ (៣២២៥៧-៩០១៧២) និងចំណុចលេខ (១៤៧២០-០២១៥៥) និងអភិរក្សលេខ៦ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ដោយរឹបអូសបានទូកប្រើកម្លាំងម៉ាស៊ីនមុខ០៤, ម៉ៃ ០១គ្រឿង, កូនត្រីចម្រុះ ៣០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែក រដ្ឋបាលជលផលក្រគរបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង