ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អស់ពីប៉េអឹមរតនគិរីអួតលុយ! ឥឡូវមកល្បីប៉េអឹមខណ្ឌជ្រោយចង្វា លួចទាក់ទងប្រពន្ធគេរហូតនាងចង់សម្លាប់ខ្លួន

94

ភ្នំពេញ៖ ផ្អើលពេញហ្វេសប៊ុក និង សារព័ត៍មាន ចំពោះករណីមេប៉េអឹមរងខណ្ឌជ្រោយចង្វា លោក រ៉ឺន វីរះបុត្រ បានសហាយស្មន់នឹងស្រ្តីមានប្តីម្នាក់រហូតបែករឿងចេញ និង ធ្លាយសារហ្វេសប៊ុក ធ្វើឱ្យខាងស្រីរូបចង់សម្លាប់ខ្លួន ខណៈបែកបាក់គ្រួសារ ហើយប្រុសស្នេហ៍ប៉េអឹមរូបនេះថែមទាំងបោះពាក្យគំរាមសំលាប់ទៅអតីតប្តីទៀតផង។ សង្គមខ្មែរសព្វថ្ងៃមានសុខសន្តិភាព និងច្បាប់រដ្ឋធម្មនុញ្ញ និងវប្បធម៌ប្រពៃណីទំលៀមទំលាប់ល្អ ដែលមានការទទួលស្គាល់ពាសពេញពិភពលោក ។ នៅក្នុងអក្សរសាស្ត្រខ្មែរ ច្បាប់ប្រុស ច្បាប់ស្រី ប្រពៃណីទំលៀមទំលាប់ បង្កើតគ្រួសារមានប្តីប្រពន្ធទៅតាមច្បាប់ប្រទេស ខុសពីសត្វធាតុ ។ ដោយឡែកលោក រ៉ឺន វីរះបុត្រ អត្តលេខ ០៤១៨៣៣ តួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើអោយស្ត្រីកូន២ដែលមានប្តីចង់សម្លាប់ខ្លួន ។
ដោយយោងតាមការឆាតតាមប្រព័ន្ធហ្វេសបុក មុនសាលក្រមនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចជាស្ថាពរ ដែលចុះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលចំណងស្នេហ៍ រវាងមន្ត្រីកងរាជអាវុធទាក់ទង ស្នេហ៍ជាមួយប្រពន្ធជាង២ឆ្នាំ ( សាហាយស្មន់ ) ។
តើប្រពៃណីទំលៀមទំលាប់ឬក៏ច្បាប់ មានតម្លៃទេរវាងស្នេហា ច្របូកច្របល់នេះ? ៕

អត្ថបទដែលជាប់ទាក់ទង