ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងដីធ្លីនៅខេត្ត ព្រះសីហនុសម្តេចតេជោ បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ២នាក់

110


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។

ការបញ្ជារបស់សម្តេចតេជោយ៉ាងដូច្នេះធ្វើឡើង ក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។

បទតាមផេកហ្វេសប៊ុកឈ្មោះ វីល្លាម គឺលោកសាពង្ស ឌ្ឍនា ប្រធានគណបក្សខ្មែរក្រោក បានសរសេរថា
លទ្ធផលធំ៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីបក្សខ្មែរក្រោកទទួលបាន ក្នងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុងនិងយោធាទាំងអស់ ហេីយសម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង:

ទី១ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីការសោកស្ដាយ ចំពោះលទ្ធផលប្រេីហឹង្សានៅក្នុងការ ចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅយកដីរដ្ឋនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ ជាពិេសប្រតិភូបក្សស្នេីអោយចាត់វិធានការច្បាប់លេីលេីឈ្មះ មិញ ឡេង ដែលយកអេស្កាវាទ័រដាក់ឃាំងក្បួនប្រតិភូបក្ស
« បញ្ហានេះសម្ដេចតេជោបានឆ្លេីយតបភ្លាមថា លោកក៏បានសោកស្ដាយចំពោះបញ្ ហាអនវត្តន៍សាលដីកាខុសច្បាប់នៅក្រុងព្រះសីហនុ ហេីយលោកបញ្ជាផ្ទាល់អោយ ពិនិត្យដកមេបញ្ជាការយោធា ខេត្តព្រះសីហនុពីតំណែង» ដោយឡែកសម្ដេចតេជោក៏គម្រាម ដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុមួយចំនួន ដែលពាក់ព័ន្ធទៅបញ្ហាដីធ្លី ។

ទី២ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាគ្រួសារ និយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់ មកនៅធ្វេីការក្រោមនាយកដ្ឋានតែមួយ
«បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បេីសិនមានករណីនេះក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលេីកលែង ប្រសិនជាបញ្ហានោះវាកេីតពីការស្រលាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»។

ទី៣ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហា ការរំលោភយកចំការស្រល់ របស់អតីតព្រះមហាវីរក្សត្រនៅខេត្តមណ្ឌលគីរី
«បញ្ហានេះសម្ដេចតេជោបានហៅ តាមអតីតបាលខេត្តអោយបានទទួលដឹងលឺ»។

ទី៤ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាដំណោះស្រាយ លេីផលកសិកម្មដែលគ្មានទីផ្សារ ជាពិសេសបញ្ហាកង្វះខាតទឹក ខណៈភាពរាំងស្ងួតមកដល់នាពេលខាងមុខ
«បញ្ហានេះសម្ដេចតេជោ បានបញ្ជាផ្ទាល់ទៅគ្រប់ខេត្តក្រុង អោយដោះស្រាយបញ្ហាប្រភពទឹកដល់កសិករតែម្ដង»៕

អត្ថបទដែលជាប់ទាក់ទង