ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវបេីកទូលាយអោយពលរដ្ឋរាយការណ៍​ នៅក្នុងផេកហ្វេកបុកផ្លូវការ ដេីម្បីបន្តដោះស្រាយជួយ ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

93

ភ្នំពេញ:លោក ​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ និងលោក ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាល​រាជធានីភ្នំពេញ អញ្ជេីញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍​ កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម​ រាជធានីភ្នំពេញ២០១៨​ និងផ្សព្វផ្សាយ​ទិសដៅការងារឆ្នាំ២០១៩របស់អគ្គស្នងការនគរបាលជាតិ។

កក្នុងឱកាសនោះដែរលោក ​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម:
– ការបង្រ្កាបគ្រឿងញៀន​ សមត្ថកិច្ច​ជំនាញគ្រឿងញៀន​ កុំរាយការណ៍ថាទីតាំងនេះទីនោះសង្ស័យថាមានការប្រេីប្រាស់​ និងចែកចាយគ្រឿងញៀន​ ត្រូវប្រមូលភស្តុតាងអោយបានគ្រប់គ្រាន់​ ហេីយសុំគោលការណ៍ពីថ្នាក់លេី​ បង្រ្កាបតែម្តង។
– បេជ្ញារួមគ្នាពង្រួមទីផ្សារគ្រឿងញៀនចូលមកកម្ពុជា​ និងពង្រីកការបង្រ្កាប
-មន្រ្តីនគរបាលទាំងអស់​ ត្រូវធ្វេីជាគំរូដល់ពលរដ្ឋរឿងពាក់មួក
-អំពាវនាវគ្រប់ខណ្ឌជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
-នឹងសង់ប៉ុស្តិ៍សម្រាប់ប៉ូលីសចរាចរណ៍ដេីម្បីបម្រេីពលរដ្ឋ២៤ម៉ោងលេី២៤ម៉ោង
-ប៉ូលីសចរាចរណ៍​ បានប្រឹងប្រែងច្រេីនហេីយ​ តែត្រូវកែប្រែឥរិយាបថមិនល្អមួយចំនួន
-ពង្រីកសមត្ថភាពខាងអគ្គីភ័យអាចបាញ់ពន្លត់កាន់តែខ្ពស់​
-ពេលមានអគ្គីភ័យ​ ត្រូវឡេីងផែនទីអោយច្បាស់​ ដេីម្បីទៅយកទឹកអោយបានលឿន​ ក្នុងការពន្លត់ទាន់ពេល
-ត្រូវគោរពគោលនយោបាយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា
-ការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ត្រូវបង្កេីនសមត្ថភាព​ ហេីយអាវុធដែលមន្រ្តីនគរបាលប្រេី​ ត្រូវបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រ
-ត្រូវបង្កេីនទប់ស្កាត់ការលួចឆក់ជនបរទេស​ ត្រូវបន្ថែមកម្លាំងទៅតំបន់នោះ
-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវបេីកទូលាយអោយពលរដ្ឋរាយការណ៍​នៅក្នុងផេកហ្វេកបុកផ្លូវការ ដេីម្បីបន្តដោះស្រាយជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ
-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបង្កេីតក្រុមមួយដេីម្បីស្រាវជ្រាវមន្រ្តីនគរបាលធ្វេីល្អ​ ផ្តល់ការលេីកទឹកចិត្ត៕

អត្ថបទដែលជាប់ទាក់ទង