ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ចំនុច ដែលអភិបាលខេត្តកំពង់ចាម ជំរុញឲ្យអភិបាលស្រុកកោះសូទិនថ្មី អនុវត្តការងារជូនប្រជាពលរដ្ឋ

134
កំពង់ចាម៖ ​ អភិបាលខេត្តកំពង់ចាមលោក​ គួច​ ចំរើនជំរុញឲ្យអភិបាលស្រុកកោះសូទិនទើបឡើងថ្មី អនុវត្តការងារជូនប្រជាពលរដ្ឋចំនួន២ចំនុចនោះ ការត្រូវពង្រឹងសុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និងខិតខំបម្រេីសេវាសាធារណ:ជូនដល់ប្្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាពខ្ពស់។
   ការេះម្រុញបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងកាលពីរសៀល​ ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ ក្នុងឱកាសដែលលោក​ បានអញ្ជេីញចូលរួម​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ ដោយ​ លោក​ យី​ វណ្ណៈ​ ជាអភិបាល​រង​ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន​ ជំនួស​លោក​ ផេន​ សុផល​ ដែលត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់មុខ​តំណែង​ជា​អភិបាល​ស្រុក​បាធាយ​វិញ​។
  លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញឲ្យអាជ្ញាធរ​ និងជាពិសេសលោកអភិបាលស្រុុកទេីបតែឡេីងថ្មី​ ពីរចំនុចដែលត្រូវអនុវត្ត ក្នុងនោះរួមមាន៖​ ទី១​ ត្រូវពង្រឹងសុវត្ថិភាព​ សណ្តាប់​ធ្នាប់​ តាមក្នុងឃុំទាំងអស់ក្នុងស្រុកកោះសូទិន​ ធ្វេីយ៉ាងណាអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល​ ឲ្យតាមភូមិឃុំមានសុវត្ថិភាព ក្រោមដំបូងសុខសន្តិភាព​ សុវត្ថិភាព​ ជូនបងប្អូនប្រជាពលរដ្ឋ។
ចំនុចទី២​ ស្នេីរដល់លោកអភិបាលស្រុកកោះសូទិ​នថ្មី​ ត្រូវធ្វេីយ៉ាងណាដឹកនាំមន្ត្រីរាជការខិតខំបម្រេីសេវាសាធារណ:ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព​ តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសេីរឡេីង៕
អត្ថបទដែលជាប់ទាក់ទង