ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធីស្វាគមន៍អ្នកប្រដាល់ថៃចំណូលថ្មី

110


ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣មីនាអ្នកប្រដាល់កម្ពុជា
ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សនឹងជួបប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីឆ្លងដែនមកពីស្រុកថៃឈ្មោះមី ឈុក(Mee
Chhuok)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះទេ ។ លោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់
បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍និយាយថាលោកមិនធ្លាប់បានឃៃញអ្នកប្រដាល់ថៃរូបនេះវ៉ៃនោះទេតែក្លិប និង គ្រូបង្វឹករបស់គេប្រាប់លោកថាគេមានសមត្ថភាពសមល្មមនឹងប្រកួតជាមួយរិទ្ធី ។
សម្រាប់រិទ្ធីគឺជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងគ្រាន់បើដែរនៅក្នុងស្រុកខ្មែរនេះ ។គេវ៉ៃដោយរបៀប
ខ្ជះខ្ជាយកម្លាំងណាស់ព្រោះគេមានមហិច្ឆតារផ្ដួលគូប្រកួតឲ្យបានលឿន ។ ពេលខ្លះគេបំពានលើគូប្រកួតដោយវាយ
បន្ថែមក្នុងខណៈដែលគូប្រកួតដួល ឬ ពេលអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។
រិទ្ធីមានប្រវត្តិប្រកួតចំនួន១១៦ដង ឈ្នះ៨៩ដង ចាញ់២៥ដងនិងស្មើពិន្ទុ២ដង ។ចំពោះមី ឈុកវិញគេមានប្រ
វត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៩ដង និងចាញ់១០ដង ។ ជំនួបមួយនេះមិនដឹងថានរណាឈ្នះ នរណាចាញ់នោះទេ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងអេ ហនុមាន ប្រកួតជាមួយអ្នកប្រ
ដាល់ឡុង ណងសៅក្លិបសាលវ័ន្ដកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
សម្រាប់អ្នកប្រដាល់ទាំង២រូបនេះគេមានកម្លាំងពេញល្អណាស់ហើយនៅលើសង្វៀនគេចាប់ផ្ដើមវាយប្រហារ
គ្នាតាំងពីទឹកទី១ទៅតែម្ដង ។ ជំនួបរវាងអ្នកប្រដាល់វ័យក្មេងទាំង២រូបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះ
ឡើយតែទោះបីនរណាចាញ់នរណាឈ្នះក៏គង់តែទៃរមខ្លួនដូចគ្នាដែរ ។

អត្ថបទដែលជាប់ទាក់ទង