ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រវឹង​ស្រា​ជោកជាំ​បេីក​រថយន្ត​​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាង​៥០ម៉ែត្រ​បណ្ដាល​ឲ្យ​ជន​ជាតិ​បរទេស​២នាក់​បាន​ស្លាប់​​នៅនិង​កន្លែង

117

ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកជាំ​បេីក​រថយន្ត​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាង​៥០ម៉ែត្រ​បណ្ដាល​ឲ្យ​ជន​ជាតិ​បរទេស​២នាក់​បាន​ស្លាប់​​នៅនិង​កន្លែង​ចំណែក​ឯ​អ្នក​បេីក​រ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត ។ 

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​ជាង​២យប់​ថ្ងៃ​ទី​០២​ ខែ​មិនា​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​កែង​ផ្លូវ​លេខ​១៨៤​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ខណ្ឌ​ដូនពេញ​ក្រុងភ្នំពេញ​។ 

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS RX330 ពណ៌​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ​2AX-5853​ បេីក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ងាកមក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​អូស​ជាង​៥០ម៉ែត្រ​បណ្ដាល​ឲ្យ​​ជនជាតិ​​បរទេស២នាក់​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ចំណែក​ឯ​អ្នក​បេីក​រ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ 

រី​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញមិន​ចេញ​ពី​កន្លែង​កើត​ហេតុ​ទេ​ តែ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ​ដេីម្បី​ធ្វើ​ការ​សាកសួរ​នាំ​ផង​ដែរ​។ 

បច្ចុប្បន្ន​សព​ទាំង​៣ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ដេីម្បី​រងចាំសាច់​ញ្ញតិ​មក​ទទួល​យក​ ដោយ​ឡែក​សព​ទាំង​៣នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ​។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វេីការទាក់ទងទៅសមត្ថកិច្ចជំនាញ​ដេីម្បី​ឲ្យ​ចុះមកធ្វើការវាស់វែងយក​រថយន្ត​បង្ក​និង​រ៉ឺម៉ក​កង់​បី​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដេីម្បី​​រងចាំ​ក្រុម​គ្រួសារ​រ៉ឺម៉ក​កង់​បី​មកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង