ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយយន្តនិង ម៉ូតូ បោលបុកគ្នានៅភូមិស្វាយតាអុក ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

107

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមភ្លាមនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបើកបុកគ្នាយ៉ាងពេញទំហឹងនោះ។

      ហេតុការណ៍នេះបានកើតឡើងកាលពីនៅយប់ ថ្ងៃសុក្រ១០រោចខែមាឃ ឆ្នាំចសំរិទ្ធិសក័ ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី០១ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចកែងផ្លូវយាយស៊ូ ក្នុងភូមិស្វាយតាអុក  សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ។

   មន្រ្តីប៉ូលិសខណ្ឌច្បារអំពៅបានឲ្យដឹងថានៅយប់ ថ្ងៃសុក្រ១០រោចខែមាឃ ឆ្នាំចសំរិទ្ធិសក័ ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី០១ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និង ម៉ូតូ ផ្លូវជាតិលេខ១ ត្រង់ចំណុចកែងផ្លូវយាយស៊ូ ក្នុងភូមិស្វាយតាអុក  សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ បណ្តាឲ្យស្លាប់ ម្នាក់ ភេទប្រុស នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ភេទប្រុសចំពោះសាកសព យើងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ អ្នករបួសបានបញ្ជួនទៅមន្ទីពេទ្យ ចំណែករថយន្និតងម៉ូតូ យើងបានបញ្ជួនឲ្យការិយាល័យជំនាញចរាចរណ៍ក្រុង ដើម្បីដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង