ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រព្រឹត្តបទឧក្រឹដ្ឋសម្លាប់មនុស្ស នៅវៀតណាម រត់ គេចមកលាក់ខ្លួន នៅក្រុងប៉ោយប៉ែត ត្រូវចាប់ខ្លួន

83


កំពត: ផែននគរបាលព្រហ្មទណ្ឌខេត្តកំពតបានឲ្យដឹងថា នៅយប់ថ្ងៃទី 1មីនា 2019 កម្លាំងស្នងការដ្ឋាននគរបាល ខេត្តគៀងយ៉ាង សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកំពត និង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនឈ្មោះ ផាម វ៉ាន់ទៀង ឬ ម៉ឺយ ហៃ ភេទប្រុស កើតឆ្នាំ 1955 ស្រុកកំណើត ខេត្តត្រាយិញ បានប្រព្រឹត្តបទប្លន់ សម្លាប់ 23-1-2019 នៅភូមិមិញភូ ស្រុកយ៉ងថាញ់ ខេត្តគៀងយ៉ាង។

នគរបាលខេត្តកំពតបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើនេះបាន ប្រព្រឹត្តបទឧក្រឹដ្ឋជាច្រើនទៀត នៅវៀតណាម ។ ក្រោយប្រព្តឹត្ត បានគេចមកលាក់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តគៀងយ៉ាង បាន និងកំពុងនាំជននេះ ពីកម្ពុជា ទៅវៀតណាមវិញ ដើម្បីអនុវត្តទោសនៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង