ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីកគ្រឹះ ដើម្បីសាងសង់អគារអគ្គិសនីកម្ពុជា បន្ថែមមានទីតងខាងកើតវត្តភ្នំ រកឃើញបដិមាសាងពីថ្មភក់ បដិមាពីលោហៈ និងកុលាលភាជន៍រឹង ជាច្រើន

88


ភ្នំពេញ:នមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឲ្យដឹងថា
នាថ្ងៃព្រហស្បតិ៍/សុក្រ ៩_១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ កុម្ភៈនិងទី១ ខែមីនា ឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចុះពិនិត្យនិងប្រមូលទុក នូវបុរាណវត្ថុមួយចំនួន ដែលលេចចេញពីការជីកគ្រឹះ ដើម្បីសាងសង់អគារអគ្គិសនីកម្ពុជា បន្ថែមមានទីតងខាងកើតវត្តភ្នំ។

មន្ទីវប្បធម៌និងវិចិត្រសិល្បៈ បានបន្ដែមថា បុរាណវត្ថុដែលប្រមូលបាន រួមមាន បដិមាសាងពីថ្មភក់ បដិមាពីលោហៈ និងកុលាលភាជន៍រឹង ជាច្រើនទៀត។ ករណីនេះក្រុមការងារ បានធ្វើការទុកដាក់ ក្នុងកន្លែងមានសុវត្ថិភាព និងធ្វើការចុះបញ្ជីតាមលក្ខណៈបច្ចេកទេស។ ក្រសួង ក៏ដូចជាមន្ទីរសូមជម្រាប ដល់សាធារណជនបងប្អូនថា ប្រសិនបើបងប្អូនបាន ជួបប្រទះរាល់វត្ថុទាំងឡយណា ដែលជាវត្ថុបុរាណ សូមបងប្អូន សហការរាយការណ៍ ជូនមន្ទីរវប្បធម៌ និងក្រសួង ដើម្បីចុះពិនិត្យ ដូចក្នុងករណីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង