ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលក្រុងតាខ្មៅ បង្រ្កាបទីតាំងផ្ទះសំណាក់ សុខវិសាលឃាត់ខ្លួន ជនជនសង្ស័យម្នាក់ក្នុងករណីសញ្ចារកម្ម

115


កណ្ដាលៈ ទីតាំងផ្ទះសំណាក់យីហោ សុខ វិសាល មួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបាននគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលក្រុងតាខ្មៅ ចុះធ្វើការបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីបង្ក្រាបខាងលើ ធ្វើឡើងនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ ១១០B ស្ថិតក្នុងភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ផ្ទះសំណាក់ដែលត្រូវធ្វើការបង្ក្រាបមានយីហោ សុខ វិសាល មានទីតាំង ត្រង់ចំណុចផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។ ចំណែកជនសង្ស័យជាអន្តរការីឈ្មោះ ទូច ចាន់ ហៅក្រពុំឈូក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ត្រូវឃាត់ខ្លួន) ។ ចំណែកនារីរងគ្រោះ ដែលកម្លាំងនគរបាលធ្វើការសង្គ្រោះមានគ្នា៦នាក់ ទី១-ឈ្មោះ លីហួ (អនីតិជន)ទី២-ឈ្មោះ ម៉ៅ រក្សា ទី៣-ឈ្មោះ សៀង គា ទី៤-ឈ្មោះ ធី ចាន់លីណា ទី៥-ឈ្មោះ មុន លក្ខិណា និងទី៦ -ឈ្មោះ ពេជ្រ រតនា ។
ប្រភពដដែលបន្តថា ក្រោយពីកម្លាំងនគរបាលជំនាញ ខេត្តទទួលបានព័ត៌មានករណីខាងលើ នៅចំណុចផ្ទះសំណាក់ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ រហូតឃាត់ខ្លួនជនសង្ស័យខាងលើ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯនារីរងគ្រោះ៦នាក់ ត្រូវបាននាំមកការិយាល័យជំនាញខេត្ត ធ្វើការសង្រ្គោះ និងមានការជួយឧបត្ថម្ភ ពីអង្គការមេត្រី អន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង