ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរឿនទូទៅទូទាងប្រទេស

89


ភ្នំពេញ: ការធ្វេីជំរឿន​ លេីកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វេីឡេីងរៀងរាល់​ ១០​ឆ្នាំ​ ​ម្ដង​ ដេីម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ ប្រេីប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ឲ្យបានត្រឹមត្រូវ​។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ជំរឿន​ទូទៅ​ ប្រជាជននៃព្រះរាជាណា​ចក្រ​កម្ពុជា​ ខ្ញុំសូមជម្រាបជូនថា​ ជំរឿនទូទៅប្រជាជន​ នៅទូទាំងប្រទេស​ នឹងប្រព្រឹត្តទៅ​ចាប់​ ពីថ្ងៃទី​ ០៣​ ដល់​ ១៣​ ខែមីនា​ ឆ្នាំ២០១៩​ នាពេលឆាប់ៗខាងមុខ​ ។

នេះជាការធ្វេីជំរឿន​ លេីកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វេីឡេីងរៀងរាល់​ ១០​ឆ្នាំ​ ​ម្ដង​ ដេីម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ ប្រេីប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ឲ្យបានត្រឹមត្រូវ​ និងដេីម្បីធ្វេីជាសូចនាករក្នុងការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ ជាតិ​ និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡេីយ​ ។

​ សម្តេចក្រឡាហោម បានបន្ថែមទៀតថា ” ក្នុងន័យនេះ​ ខ្ញុំសូមធ្វេីការអំពាវនាវដល់​ប្រជាជន​ ទូទាំងប្រទេស​ សូមគាំទ្រ​ និងចូលរួមក្នុងកិច្ចការដ៏​ មានសារៈសំខាន់​ ឲ្យបានគ្រប់​ ៗ​គ្នា​ ប្រកប​ ដោយ​ក្ដីស្មោះស្ម័គ្រ​ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់​ ត្រឹមត្រូវ​ និងសោះត្រង់​ ជូនដល់មន្ត្រី​ ជំរឿន​ ដេីម្បីជាប្រយោជន៍​របស់បងប្អូន​ ជនរួមជាតិ​ និងដេីម្បីអនាគតដ៏សម្បូរណ៍​ សប្បាយនៃប្រទេសជាតិ​របស់យេីង​ “។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា” ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល​ នឹង​ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុចនេះ ខ្ញុំបានសង្កេតឃើញ និង បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង​ ​បញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖
១- ចំពោះចម្ងល់ដែលបានលើកឡើងថាតើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា​ ពិសេស​ បងប្អូនដែលកំពុងធ្វើការ​ នៅក្រៅប្រទេសតើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា? បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេសគឺមិនតម្រូវឲ្យត្រឡប់ចូល​ ប្រទេស​ នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារសម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជា​ ពលរដ្ឋ​ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ ។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅក្រៅប្រទេសសូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវនិងទទួលលទ្ធផលយកជាការបាន ។
២- ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និង មិនមែនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះ ក្រុមបច្ចេកទេសរបស់យើងបានត្រៀមឯកសារសំណួរ ឲ្យយើងដឹងកាន់តែច្បាស់ អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា” ។

សម្តេចក្រឡាហោមបានបន្ថែមថា ជាថ្មីម្តងទៀតខ្ញុំ សូមធ្វើការអំពាវនាវដល់ប្រជាជន ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏ មានសារសំខាន់ ឲ្យបានគ្រប់ ៗគ្នា ប្រកប ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍នៃប្រទេសជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង