ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសេដ្ឋី ចិនJack Ma កំពុងដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណខ្មែរ

142

សៀមរាប:បើតាមផេក facebook យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុង សៀមរាប នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2016 នេះបានឲ្យដឹងថា
មហាសេដ្ឋី ចិនJack Ma កំពុងដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណ ក្នុងភូមិសាស្ត្រ ក្រុង/ខេត្តសៀមរាប។

មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានទទួលដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា មហាសេដ្ឋីលោក Jack Ma បានបង្ហាញខ្លួននៅលើទឹកដីខ្មែរ ជាមួយនឹងសកម្មភាពយ៉ាងសាមញ្ញ គួរឲ្យសរសើរ។

ទន្ទឹមនឹងនេះដែរ មានបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើការ បង្ហោះរូបភាពមួយសន្លឹកជាមួយនឹងមហាសេដ្ឋីរូបនេះ នៅព្រលានយន្តហោះខ្មែរ ដែលត្រឹមរយៈពេលដ៏ខ្លីក៏មានការស៊ែរតៗគ្នារាប់ពាន់នាក់ ពេញបណ្តាញសង្គមតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះនាងក៏បានភ្ជាប់ជាមួយនឹងសារថា មហាសេដ្ឋី Jack Ma ទើបតែមកដល់ខេត្តសៀមរាប នៅយប់នេះ ជាអ្នកដំណើរធម្មតានៅយប់នេះ៕


អត្ថបទដែលជាប់ទាក់ទង