ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ឡិចស៊ីស​ បុក​ម៉ូតូ​ក្រឡាប់​បះជើង​ បណ្តា​លឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​

118

​ពោធិ៍សាត់ៈ​ បុរស​ម្នាក់​ស្លាប់​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ដោយ​ករណី​គ្រោះថ្នាក់​ចរាចររវាងរថយន្ត​ឡិចស៊ីស​ បុក​ម៉ូតូ​ក្រឡាប់​បះជើង កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៦-២០៧​ ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ កើតឡើង​កាលពី​ វេលា​ម៉ោង​១០​និង​៤៥​នាទី​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ឆ្នាំ​២០១៩​ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ធន់​ហុងដា​១​គ្រឿង​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1V-3210​ ជិះ​គ្នា​៣​នាក់​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡីចស៊ី​ស​១​គ្រឿង​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​ZZ-4810​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​(​បញ្រ្ចាសទិស​គ្នា​)​ បើក​បោះពួយ​យ៉ាង​លឿន​បាន​បុក​អ្នក​ជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួសធ្ងន់​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​បឹង​ខ្នារ​ ចំពោះ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រ​ម៉ោ​ល​ ។​

​យោង​តាម​របាយការណ៍​របស់​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​ ករណី​គ្រោះថ្នាក់​ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត​ហើយ​វេរ​ចង្កូត​ ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ចំ​ពីមុខ​តែ​ម្តង​ហើយ​ត្រ​ឡាប់​រថយន្ត​ពីរ​បី​ត្រឡប់​ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​អ្នកបើកបរ​នោះ​ឡើយ​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ទី​១​ ឈ្មោះ​ លឹ​ម​ ភក្តី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ។​ ទី​២​ ឈ្មោះ​ ជុំ​ អាង​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ រីឯ​ជន​រង​គ្រោះ​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​ រស់នៅ​ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​។​ ចំពោះ​អ្នក​រង​របួស​២​នាក់​ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ សមត្ថកិច្ច​កំពុង​ធ្វើ​ស្រាវជ្រាវ​រក​សាច់ញាតិ ​និង​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ បាន​យក​រថយន្ត​បង្ក​មក​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង