ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែភាពយន្ដកីឡាទី១រឿងបោកចំបាប់ ត្រូវបានសម្ភោធន៍

294


ភ្នំពេញ៖ ខ្សែភាពយន្ដខ្នាតវែង “បោកចំបាប់” ស្ដីពីជីវិតពិតរបស់កីឡាការិនីចំបាប់កម្ពុជានី សំណាង​ត្រូវបាន
សម្ភោធន៍កាលពីយប់ថ្ងៃទី១២មីនា ដើម្បីដាក់បញ្ចាំងជូនទស្សនិកជនទស្សនាហើយ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកសោម សុគន្ធរដ្ឋលេខាធិការ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍នេះ ។
បើតាមការអះអាងពីលោកវ៉ាត់ ចំរើននោះថានេះជាជីវិតពិតរបស់កីឡាការិនីចំបាប់នី សំណាងដែលបន្ត
មរតកចំបាប់ពីឧ៍ពុករបស់ខ្លួនរហូតបានក្លាយជាកីឡាការិនីជម្រើសជាតិហើយចុងក្រោយដណ្ដើមបានមេដាយមាស
ពីព្រឹត្តិការណ៍ស៊ីហ្គេមទៀតផង ។
លោកបន្តថាឧ៍ពុកបង្កើតរបស់នី សំណាងគឺជាកីឡាករចំបាប់ជម្រើសជាតិមួយរូប កាលពីទសវត្សឆ្នាំ១៩៦០។
លោកមានមហិច្ឆតារឲ្យកូនរបស់គាត់បន្តអាជីពចំបាប់ពីគាត់តែជាអកុសលគាត់មានតែកូនស្រីតែទីបំផុតកូនស្រីពៅ
របស់គាត់គឺកីឡាការិនីនី សំណាងបានក្លាយជាអ្នកបន្តមរតកគ្រួសារបានដោយជោគជ័យ ។
សព្វថ្ងៃនេះកីឡាការិនីនី សំណាងមានស្វាមីហើយគឺកីឡាករជម្រើសជាតិចំបាប់ងួន មករាមិនតែប៉ុណ្ណោះនាង
មានទម្ងន់បុត្រមួយរូបនៅក្នុងផ្ទៃទៀតផង ។
ក្នុងរឿងនេះអ្នកសំដែងគឺជាអ្នកកីឡា អ្នកសារពត៌មានគឺសុទ្ធតែអ្នកមិនមានអាជីពជាអ្នកសិល្បៈឡើយ ។ខ្សែ
ភាពយន្ដនេះកើតឡើងដោយការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយអ្នកផលិតភាពយន្ដដ៏ល្បីមកពីប្រទេសឥណ្ឌានិងជាប្រភេទភាពយន្ដខ្នាតវែងដែលមានរយៈពេល២ម៉ោងដោយចំណាយថវិកាផលិតអស់ប្រមាណជាង ៣០០.០០០ដុល្លារអាមេរិកដោយភាគីឥណ្ឌាជាអ្នកចំណាយតែម្តង។
លោកវ៉ាត់ ចំរើនបានបន្តថាភាពយន្ដដែលផលិតអស់លុយច្រើនបែបនេះមុននឹងយកមកដាក់បញ្ចាំងគឺបាន
យកទៅប្រឡងប្រជែងក្នុងមហោស្រពភាពយន្ដអន្តរជាតិចំនួន៥ផងដែរ។ជាលទ្ធផលខ្សែភាពភាពយន្ដនេះបានទទួល
ពានរង្វាន់ចំនួន ៥ពីការប្រឡងប្រជែងក្នុងទិវាមហោស្រពភាពអន្តរជាតិចំនួន ៥ដែលក្នុងនោះមាននៅឥណ្ឌា កេនយ៉ា អាមេរិក និងនៅអឺរុប។ ភាពយន្ដកីឡាមួយនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។
លោកMunishSharmaដែលជាផលិតករដ៏សំខាន់ក្នុងការផលិតរឿងនេះបានអះអាងថាប្រសិនបើបានរួចថ្លៃដើមលោកគិតថាគឺចំណេញហើយ តែបើបានលើសពីនេះនោះលោកនឹងយកទៅជួយដល់ចំបាប់កម្ពុជា អ្នកចូលរួមក្នុងការផលិតភាពយន្ដនេះ និងជួយដល់ការងារមនុស្សធម៌ជាដើម។
លោកបានបន្តថាបន្ទាប់ពីចំណាយពេល២ខែបញ្ចាំងនៅកម្ពុជាហើយនោះភាពយន្ដនេះនឹងយកទៅបញ្ចាំងនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជាឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបូរី និងម៉ាឡេស៊ី បន្ទាប់មកលោកនឹងយកទៅបញ្ចាំងនៅអាមេរិក និងអឺរុបជាបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង