ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូITFកម្ពុជានឹងចូលរួមប្រកួតជើងឯកយុវជន និង វ័យចាស់ពិភពលោក

185

​ភ្នំពេញ:សហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជានឹងចូលរួមប្រកួត
ជើងឯកពិភពលោក នៅប្រទេបេឡារុស នាខែសីហាខាងមុខនេះ ។

​លោកប៊ួន ហ៊ីងសុធីយ៉ា ដែលជាអគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វ បានឲ្យដឹងថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ដល់២៧សីហានៅទីក្រុងMINSK នៃប្រទេសបេឡារុស ។ព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសចូលរួមចំនួនពី៧០ទៅ៨០ ចូលរួមព្រោះជាការប្រកួតកម្រិតពិភពលោក ។

​សម្រាប់កម្ពុជាបញ្ជូនវ័យយុវជនចំនួន៧រូប និងវ័យចំណាស់អាចចំនួន៤រូបទៅចូលរួមប្រកួត ។លោកអគ្គលេខាធិការ បញ្ជាក់ថាលោកអាចនឹងចូលរួមប្រកួតដែរ ដោយប្រកួតក្នុងវ័យចាស់តែលោកត្រូវពិនិត្យមើល ឆ្អឹងដៃរបស់លោកដែលបាក់កន្លងមកនោះតើលោកអាចប្រកួតបានឬទេ ។ប្រសិនបើប្រកួតបានលោកនឹងប្រកួតលើវិញ្ញាសាប្រយុទ្ធនិងមេគុន ។

​លោកអគ្គលេខាធិការបញ្ជាក់ថា មូលហេតុដែលលោកចង់ចូលរួមប្រកួត ព្រោះលោកចង់ដឹងថាតើសមត្ថភាពនិង កម្លាំងរបស់លោកពេលនេះ និងកាលពីលោកនៅក្មេងវាប្រែប្រួលបែបណា ។

​សម្រាប់ក្រុមកម្ពុជាបានត្រៀមខ្លួនរួចហើយ ដើម្បីប្រកួតលើវិញ្ញាសាប្រយុទ្ធ មេគុនការបង្ហាញបច្ចេកទេសពិសេស វិញ្ញាសាប្រយុទ្ធជាក្រុម បច្ចកទេសពិសេសជាក្រុម និងការបង្ហាញពីបច្ចេកទេសការពារខ្លួន ។នេះជាការប្រកួតជើងឯកពិភពលោកលើកទី១៣តែកម្ពុជា ទើបតែទៅចូលរួមបាន២លើកប៉ុណ្ណោះដែលលើកទី១ ធ្វើនៅប្រទេសកូរេខាងជើង ហើយកាលនោះកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿង ។សម្រាប់លើកទី២នេះកម្ពុជានៅតែមានសង្ឃឹម ក្នុងការដណ្ដើមបានមេដាយដដែល ។

​គ្រូបង្វឹក៤រូបដែលអមដំណើរកីឡាករ ទៅចូលរួមប្រកួតនេះ មានគ្រូជនជាតិកូរ៉េខាងជើងRe Cho Namលោកកៅ មករា លោកប៉ាល់ ជីវ័ន្ដ និង លោកប៊ូន ហ៊ីងសុធីយ៉ានេះឯង ៕

អត្ថបទដែលជាប់ទាក់ទង