ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកប្រជែងមិនប្រុងប្រយ័ត្នធ្លាក់ប្រឡាយក្រឡាប់រថយន្ត ដឹកកម្មកររោងចក្រទាំងព្រឹក រងបួសធ្ងន់និងស្រាលជាង២០នាក់

104

 

កណ្ដាល៖ កម្មកររោងចក្រជាង២០នាក់ បានរងរបួសធ្ងន់ និងមួយចំនួនទៀត រងរបួសស្រាល បន្ទាប់ពីជួបនូវឧប្បត្តិហេតុក្រឡាប់រថយន្ត១គ្រឿង គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយតៃកុង បើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាជែងជាមួយរថយន្ត១គ្រឿងទៀត ក៏រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្លួនឯង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណចខាងលើ មានឧប្បត្តិហេតុក្រឡាប់រថយន្តដឹកកម្មករោងចក្រ១គ្រឿង ដោយសារការបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង ទៅលើដីវាលទើបនឹងចាក់ថ្មី បណ្តាលឲ្យកម្មករជិះលើរថយន្ត រងរបួសជាង២០នាក់ ក្នុងនោះរងរបួសធ្ងន់ជាង១០នាក់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនរងគ្រោះ បន្ទាប់ពីជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង មកពីតាមបណ្តាលអង្គភាព មន្ទីរពេទ្យ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗគ្នា មានមួយចំនួនដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថា រថយន្តខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រ មកពីខាងស្រុកគងពិសី ម្តុំវត្តអង្គលំទង ដឹកកម្មករប្រហែលជា៥០ទៅ៦០នាក់ ធ្វើដំណើរទៅរោងច្រកសួនឧស្សាហកម្មវឌ្ឍន នៅផ្លូវជាតិលេខ៣។

បើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចប៉ូលីសបានអោយដឹងថា រថយន្តដឹកកម្មករក្រឡាប់ នេះ គឺបាន បណ្ដាលអោយរបួសធ្ងន់ស្រាលប្រមាណ ២០នាក់ក្នុងចំណោមអ្នកជិះសរុបប្រហែល ៤០នាក់) ។កើតហេតុវេលាម៉ោង ៦.១៥នាទីថ្ងៃទី ០៥ ខែកក្ដដា ឆ្នាំ ២០១៨លើកំណាត់ផ្លូវជាតិលេខ ៣គីឡូម៉ែត្រលេខ ៣៥-៣៦ ភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

១ អ្នកបើកបររថយន្តឈ្មោះ សម្បត្តិ ភេទប្រុសអាយុ ៣៩ឆ្នាំនៅភូមិ ទួលវាសនា ឃុំ មហាឬស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ (គេចខ្លួនបាត់ពីកន្លែងកើតហេតុ)បើកបរក្នុទឹសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ)។

ចំណែកជនរងគ្រោះ ១ឈ្មោះឌិន ទន់ ភេទស្រីអាយុ ២៤ឆ្នាំនៅភូមិ ព្រែកតាមួង ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ២ ឈ្មោះ ស៊ី ភេទស្រី អាយុ ៣០ឆ្នាំនៅភូមិឃុំជាមួយគ្នា ។ ៣ ឈ្មោះ រដ្ឋ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ៤ ឈ្មោះ ឆិល ស្រីមុំ ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា ។ ៥ ឈ្មោះ ឆិល ស្រីចៅ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ៦ ឈ្មោះ ឃួន បូរី ភេទ ស្រីអាយុ ២៥ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ៧ ឈ្មោះ ង៉ែត មុំ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ៨ ឈ្មោះ នូរ ស្រីរ៉េតភេទ ស្រីអាយុ ៣២ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ៩ ឈ្មោះ កង ស្រីមុំ ភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១០ ឈ្មោះ អ៊ុក សីន ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១១ ឈ្មោះ នាង សំអឿន ភេទ ស្រីអាយុ ២៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១២ ឈ្មោះ ស៊ីម គីមលៀង ភេទ ស្រីអាយុ ៣៧ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៣ ឈ្មោះ អ៊ីម រ៉ន ភេទ ស្រីអាយុ ២៦ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៤ ឈ្មោះ ឡាយ សំណាត់ ភេទ ស្រីអាយុ ៣៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៥ ឈ្មោះ ផុល សុគា ភេទ ស្រីអាយុ ៤០ឆ្នាំ ភូមិ ឃុំជាមួយគ្នា ។ ១៦ ឈ្មោះ ឃីម ណារីន ភេទ ស្រីអាយុ ៤១ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៧ ឈ្មោះ មុយ ទូ ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៨ ឈ្មោះញ៉ន ភី ភេទ ស្រីអាយុ ៣៣ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ១៩ ឈ្មោះឡែម ចន្ធូភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ ២០ ឈ្មោះ បាក់ សុថេង ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា ។

ជនរងទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យលោកសង្ឃ ភ្នំពេញ។ ចំពោះវត្ថុតាងរថយន្ត​កម្លាំងជំនាញបាន​យកមករក្សារទុក​នៅអធិការដ្ឋានជាបណ្ដោះអាសន្ន។

ប៉ូលីសបានអោយដឹងថា នៅមុនកើតហេតុរថយន្​តបើកបរដឹកកម្មករចេញ​​ពីឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយដឹកកម្មករមករោងចក្រភ្នំពេញ ពេលមកដល់ចំណុចកើតហេតុភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាល រថយន្តខាងលើបានឡើងជែងវ៉ារថយន្តផ្សេងទៀត ហើយបានអកហ្សើរ ជាមួយរថយន្តដែលមកបញ្ច្រាសទឹសគ្នា ជាន់ហ្វ្រាំងក្រឡាប់តែម្ដង។

អត្ថបទដែលជាប់ទាក់ទង