ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យថ្ងៃបុណ្យចូលឆ្នាំចុងក្រោយ សំណាងល្អត្រូវ បានកម្លាំងអគ្គិភ័យជួយអន្តរាគមន៍ពន្លត់ទាន់ពេល

85


កំពង់ចាមៈ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទី នៅចំណុចផ្ទះ ឈ្មោះ ជាន់ ផានី ភេទស្រី អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យ ឆាបឆេះផ្ទះមួយកើតឡើង។ តែដោយការអន្តរាគមន៍ទាន់ពេលវេលារបស់រថយន្តពន្លត់អគ្គិភ័យ បានពន្លត់អណ្តាតភ្លើងឱ្យរលត់អស់ទាំងស្រុង នៅវេលាម៉ោង១០និង៤៨នាទី។

ករណីនេះបណ្តាលខូចខាត សម្ភារ:នៅក្នុងផ្ទះ មួយចំនួនដូចជា ទូរតាំងចំនួន០១ ទូរទស្សន៍ចំនួន០១ ហង្សទេ ចំនួន០១ គ្រែពូកចំនួន០១ ប្រាក់ដុល្លារចំនួន៤,០០០ដុល្លារ។ ប្រាក់រៀលចំនួន៥,០០០,០០០រៀល(ប្រាំលានរៀល)
និងគ្រឿងសង្ហារឹម មួយចំនួនទៀត។ ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង បានប្រើទឹកអស់ចំនួន ០២រថយន្ត ដោយសារមូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង (ឆ្លងចរន្តអគ្គិសនី)៕

អត្ថបទដែលជាប់ទាក់ទង