ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាច្រើនដេដាស បង្ហាញនូវភាពសប្បាយរីកក្នុងដំណើកម្សាន្តមកកាន់ខេត្តកែប

95

កែប៖ មនុស្សម្នាច្រើនដេដាស បង្ហាញនូវភាពសប្បាយរីកក្នុងដំណើកម្សាន្តមកកាន់ខេត្តកែប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទីមួយ ទីពីរ និងថ្ងៃទីបីនេះ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តកែប។

ក្រោមការបង្កបរិយាកាសសប្បាយរីករាយរបស់ អាជ្ញាធរខេត្តក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស ២៥៦២នេះ គេសង្កេតឃើញ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ចូលមកសំរាក លំហែរកំសាន្ត និងចូលរួមក្នុងព្រឹត្តិការនានាដែលអាជ្ញាធរខេត្តបានរៀបចំឡើង ដូចជាការចូលរួមលេងល្បែងប្រជាប្រីយ៍ខ្មែរ ដើរទស្សនាការតាំងពិព័រណ៍ផលិតផល ក៏ដូចជាការប្រគំតន្ត្រីជាដើម។
ក្នុងព្រឹត្តការណ៍នេះអាជ្ញាធរបានត្រៀមរួចជាស្រេចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ការសម្រួលការធ្វើដំណើរ ការស្នាក់នៅ ហូបចុក ពិសេសលើការងារប្រមូលទុកដាក់សំរាម កាកសំណល់រឹងរាវផ្សេងៗបានយ៉ាងទៀងទាត់ និងទាន់ពេលវេលា។
ក្រៅពីទីតាំងសំខាន់ៗនៃតំបន់ទេសចរខេត្តកែប ដែលពោពេញដោយមនុស្សម្នា នៅតាមទីវត្តអារាមក៏មានប្រជាជ នពាសពេញមកធ្វើបុណ្យទានតាមប្រពៃណី ជាពិសេសខេត្តកែបបានចាត់ចែងអោយក្រុមការងារ ចុះជួយភូមិ ឃុំ សង្កាត់ ចូលរួមគ្រប់ទីវត្តអារាមទាំងអស់ទូទាំងខេត្ត ដើម្បីដឹកនាំ បំផុសអោយមានការលេងល្បែងប្រជាប្រីយខ្មែរអោយបានផុលផុសគ្រប់ទីកន្លែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង