ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្វៀនជល់មាន់ដុះស្លែមួយកន្លែង នៅស្រុកស្អាង ពិតជាខ្លាំងមែន ស្នងការខេត្ត និងព្រះរាជអាជ្ញាខេត្តកណ្តាល ចុះបង្រ្កាបផ្ទាល់ហើយ នៅហ៊ានមករារាំងទៀត

134


ស្រុកស្អាង៖ នគរបាលជាន់ខ្ពស់ខេត្តកណ្ដាលបានបញ្ជាក់ថា កិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (សង្វៀន ជល់មាន់ និងវង់អាប៉ោងមួយកន្លែង នៅស្រុកស្អាង ត្រូវបានមាន អ្នកមក រារាំង ឃាត់មិនឲ្យសមត្ថកិច្ច ប្រមូលយកមក សម្ភារវត្ថុតាង ពីសំណាក់ អ្នកមកលេងនិងអ្នកមក លក់ដូរ ក្នុងបរិវេណនេះ ក្នុងទ្រង់ទ្រាយ ប្រមូលផ្ដុំគ្នាច្រើន និង
កិច្ចប្រតិបត្តិការ នេះ មិនមានការចូលរួម ពីកងកម្លាំងមូលដ្ឋាន របស់ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ឡើយ។

ការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៤ មេសា ២០១៩
នៅវេលាម៉ោង ១២.៣០នាទី កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងលទ្ធផល បង្ក្រាបជាក់ស្ដែង។ ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (សង្វៀន ជល់មាន់ និងវង់អាប៉ោង) នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ ជាច្រើននាក់ រត់គេចខ្លួន សមត្ថកិច្ច ស្ទាក់ឃាត់ ខ្លួន បាន ៤នាក់ ៖
១.ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិចំប៉ាលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣.ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤.ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
ម្ចាស់សង្វៀនជល់មាន់
ឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)។ ចំណែកវត្ថុតាងចាប់យក មាន់ជល់០៦ក្បាល (ងាប់ ០២ក្បាល) ជញ្ជីង ០១ ស្កុត រុំជើងមាន់ ៤ប្រអប់ធំ កន្រ្តកដាក់មាន់០៩ កៅអី ៥៩ ម៉ូតូ ៨១គ្រឿង ឡាន ០២គ្រឿង ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជាក់ថា “កិច្ចប្រតិបត្តិការនេះ ត្រូវបានមាន អ្នកមក រារាំង ឃាត់មិនឲ្យសមត្ថកិច្ច ប្រមូលយកមក សម្ភារវត្ថុតាង ពីសំណាក់ អ្នកមកលេងនិងអ្នកមក លក់ដូរ ក្នុងបរិវេណនេះ ក្នុងទ្រង់ទ្រាយ ប្រមូលផ្ដុំគ្នាច្រើន និង
កិច្ចប្រតិបត្តិការ នេះ មិនមានការចូលរួម ពីកងកម្លាំងមូលដ្ឋាន របស់ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ឡើយ។ អនុវត្តតាមការ ចង្អុលដឹកនាំរបស់ឯកឧត្ដមនាយឧត្តមសនីយ៍ អគ្គស្នងការ និងដោយបាន ការសម្រប សម្រួលដឹកនាំ ពីលោក ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តកណ្ដាល ដើម្បីជៀសវាង បញ្ហាប្រឈមជាមួយអ្នកញៀនល្បែងស៊ីសង ដែលបានប្រមូលផ្ដុំគ្នាច្រើន មករារាំងសមត្ថកិច្ច បានសម្រេចប្រគល់ម៉ូតូ ជាក់ស្ដែង នៅហ្នឹងកន្លែង ជូនម្ចាស់ ម៉ូតូបានចំនួន ១៦គ្រឿង និងវត្ថុតាង មួយចំនួនទៀត ចាប់យក មករក្សាទុកនៅ អង្គភាព” ។

នគរបាលស្នងការខេត្តកណ្ដាលបានបញ្ជាក់ពីសភាពរឿងហេតុថា
ថ្ងៃទី១៤ មេសា ២០១៩ វេលាម៉ោង១២និង៣០នាទី តាមបញ្ជាផ្ទាល់របស់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកណ្ដាល លោក ស្នងការ និងស្នងការរង៤រូប
ព្រមទាំង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និងអន្តាគមន៍ សេនាធិការដ្ឋាន និង កម្លាំងវរៈ ព្រំដែនជើងគោក ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការ ចុះបង្រ្កាបទីតាំង ជល់មាន់ដ៏ធំ
មួយនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទីតាំង សង្វៀនជល់មាន់ និងវង់អាប៉ោង ខាងលើ បានបើកឲ្យលេង រយះពេល៥ថ្ងៃ មកហើយ(ជាក់ស្ដែង ធ្លាប់បាន លេងយូរណាស់ មកហើយ)មានមនុស្សមកលេងប្រហែលជាង ៣០០នាក់ ក្នុងប្រតិបត្ដិការនេះ ក្រុមអ្នកញៀនល្បែង បាននាំគ្នារត់ កាត់ចំការរបស់ប្រជាពលរដ្ឋ គេចខ្លួនបាត់អស់ (ភូមិសាស្ត្រ ស្មុគស្មាញ)ចំណែកមនុស្ស០៤ នាក់ បានឃាត់ខ្លួនយក ទៅ ដើម្បីធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដ កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។
ដោយឡែក ចំពោះម៉ូតូ វត្ថុតាងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង ដើម្បីកុំឲ្យមានបញ្ហាប្រឈម សមត្ថកិច្ច សម្រេចប្រគល់ជូនម្ចាស់វិញនៅហ្នឹងកន្លែងតែម្តង។
ចំពោះ មធ្យោបាយនិង វត្ថុតាង ខ្លះ ដែលអាច ចាប់យក បញ្ជូនមកខេត្តបាន កំពុងបន្តរៀបចំ ចាត់ចែង យក
មកធ្វើការស្រាវជ្រាវ និងស៊ើប អង្កេត តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង