ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបានបញ្ជាក់ថា រូបភាពដួលម៉ូតូ ដោយសារការលេងជះទឹកបុណ្យចូលឆ្នាំ មិនមែននៅក្នុងប្រទេសកម្ពុជាទេ

346


ត្បូងឃ្មុំ៖ អធិការរដ្ឋាននគរបាលស្រុកមេមត់ នៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2019 នេះបានសរសេរលើ facebook ផ្លូវការរបស់ខ្លួនថា
រូបភាពនេះកើតហេតុនៅស្រុកគេ ប៉ុន្តែយើងយកមកធ្វើការផ្សព្វផ្សាយក្នុងន័យដាស់តឿនក្រើនរម្លឹកឲ្យមានការប្រុងប្រយ័ត្ន ឬឌឺដងឡើយ ….!។

នគរបាលស្រុកមេមត់ បានលើកឡើងថា លទ្ធផលលេងជះទឹកតាមដងផ្លូវនៅស្រុកគេមិនមានការប្រុងប្រយ័ត្ន ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដើរលេងក្នុងឱកាសចូលឆ្នាំ ។ បន្ទាប់ពីមានគ្រោះថ្នាក់អ្នកលេងនៅទីនោះរត់គេចខ្លួនបាត់អស់ បន្សល់ទុកអ្នករងគ្រោះមានរបួសនៅកន្លែងកើតហេតុ ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានបញ្ជាក់បន្ថែមថា” រូបភាពទាំងអស់ដែលយើងខ្ញុំយកមកធ្វើការផ្សព្វផ្សាយនេះមិនមានភាពឌឺដងជាអ្នកលេងនៅស្រុកមេមត់ឡើយ គ្រាន់តែចង់ដាស់តឿនក្រើនរម្លឹកឲ្យមានការប្រុងប្រយ័ត្នបើទោះមួយឆ្នាំលេងតែម្តងក៏ដោយ” ។ ” សូមឲ្យយុវជនមួយចំនួនដែលកំពុងយល់ច្រឡំថាយើងខ្ញុំហាមឃាត់មិនឲ្យមានការលេងជះទឹក ឬច្រកទឹកគប់គ្នាទៅវិញទៅមក ឬបើកបររថយន្តផ្ទាល់ខ្លួនដឹងជះនៅតាមដងផ្លូវ ព្រោះតែយើងគិតពីសុវត្តិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទាំងអ្នកដំណើរ ទាំងអ្នកលេង ។ សូមអព្យាស្រ័យ”៕

អត្ថបទដែលជាប់ទាក់ទង