ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីស្មើរឿង សារ័ត្នអ្នកប្រដាល់ថៃឆ្លាម ផេតប្រកាសឡើងសង្វៀនជាមួយមឿន សុខហ៊ុច

95


ភ្នំពេញ:អ្នកប្រដាល់ថៃឆ្លាម ផេត(Chhlam Phat)នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមឿន
សុខហ៊ុចក្លិបពុទ្ធសេរីវង្សលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២១មេសា ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះមិនមែនខ្សោយទេ
កាលពីប៉ុន្មានសប្ដាហ៍មុនគេធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជារឿង សារ័ត្នរបស់ក្លិបទ័ពឆ័ត្រយោង៩១១ ។
ជាមួយនឹងចលនាបំលាស់ទីបានរហ័សនោះឆ្លាម ផេតមានប្លង់វ៉ៃល្អវ៉ៃចេញបានលឿន និងការពារបានរឹងមាំ ។
សុខ ហ៊ុចវិញក៏ការវ៉ៃចេញរបស់គេធ្ងន់ដែរ ។គេប្រជើងទាត់បានល្អទោះបីកែងរបស់គេវ៉ៃចេញមិនសូវមាន
ប្រសិទ្ធិភាពក៏ពិតមែនតែបើវ៉ៃចំគោលដៅគឺគូប្រកួតនឹងមានរបួសភ្លាម ។សុខ ហ៊ុខមានប្រវត្តិប្រកួតចំនួន១៥៤ដង ឈ្នះ១២៦ដង ចាញ់២៣ដង និងស្មើពិន្ទុ៥ដង ។
ចំពោះអ្នកប្រដាល់ថៃឆ្លាម ផេតតវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦០ដង និង ចាញ់១៦ដង ។ ការ
ប្រកួតមួយនេះជ័យជំនះបានទៅមឿន សុខហ៊ុច ឬ ឆ្លាម ផេត ?

អត្ថបទដែលជាប់ទាក់ទង