ចូលឆ្នាំថ្មីប្រពៃណីជាតិមានភ្ញៀវទេសចរណ៏ជាតិ.អន្តរជាតិជាង១២ម៉ឺននាក់ទស្សនានៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ រាជធានីភ្នំពេញគឺជាគោលដៅទេសចរណ៏មួយដ៏ទាក់ទាញក្នុងចំណោមគោលដៅទេសចរណ៏ទាំង២៥ខេត្ត.ក្រុងនៅទូទាំងប្រទេសជាពិសេសក្នុងឧិកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយះពេល៣ថ្ងៃកន្លងមកនេះដែលមានប្រជាពលរដ្ឋ ដើរលេងកំសាន្តដោយក្តីសោមនស្សរីករាយតាមរមណីយ៏ដ្ឋាននានា ពិសេសរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាសង្គ្រាន្តវត្តភ្នំសំរាប់អោយប្រជាពលរដ្ឋដែលមិនបានធ្វើដំណើរទៅស្រុកកំណើត មានឧិកាសបានកំសាន្តសប្បាយរីករាយក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានឲ្យដឹងថា ក្នុងរយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកលេងកំសាន្តនៅសង្គ្រាន្តវត្តភ្នំមានប្រមាណ១២ម៉ឺននាក់។ប្រជាពលរដ្ឋបានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មដែលផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ និងប្រពៃណីខ្មែរជាច្រើនទៀត។ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយ៏ដូចជា ទាញព្រាត់,ចោលឈូង,លោតបាវ,វាយក្អម,បោះអង្គុញ,លាក់កន្សែង និងរាំលេងជាដើមប្រកបដោយក្តីសោមនស្សរីករាយនឹងប្រកបដោយមោទនះភាពក្នុងសុខ សន្តិភាពដ៏ពេញលេញពាសពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា ពាក់ពន្ធ័នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញរយះពេល៣ថ្ងៃចូលឆ្នាំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងរាជធានីភ្នំពេញដែលជាការផ្តល់ឧិកាសដ៏រីករាយជូនប្រជាពលរដ្ឋសប្បាយដោយមិនមានក្តីបារម្មណ៏ទាំងនៅតាមរមណីដ្ឋាន,តាមវត្តអារាម,និងតាមទីសាធារណៈនានា។
តាមការកត់សំគាល់របស់ក្រសួងទេសចរណ៏ស្ថិតិភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តក្នុងរាជធានីភ្នំពេញទាំងមូលគឺមានជាង២០ម៉ឺននាក់ដែលនេះបានបង្ហាញ ឲ្យិឃើញពីទំនុកចិត្ត និងមោទនៈភាពរបស់ប្រជាពលរដ្ឋទៅលើដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ន។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកសក័ ពព.ស២៥៦៣ឆ្នាំ២០១៩ បានប្រព្រឹត្តទៅស្របពេលដែលរាជរដ្ឋាភិបាលបានចាប់ ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សំរាប់ និតិកាលទី៦នៃរដ្ឋសភា និងនៅក្នុងបរិការណ៏ដែលរាជរដ្ឋាភិបាលបន្តទទួលបាន នូវទំនុកចិត្តដ៏ច្រើនលើសលប់ចេញពីឆន្ទះរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការដឹកនាំប្រទេសជាតិសំរាប់រយះពេល៥ឆ្នាំបន្តទៀតជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបំរើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏ និងជំរុញការ អនុវត្តការកែទំរង់កាន់តែស៊ីជំរៅ និងទូលំទូលាយក្នុងគ្រប់វិស័យឆ្ពោះទៅរកអនា គតមួយដ៏រុងរឿងស្របតាមឆន្ទះ និងបំណងប្រាថ្នាដ៏ពិសិទ្ធរបស់ប្រជាជនទូទាំង ព្រះរាជាណាចក្រកម្ពុជា៕