ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនជនល្មើស ណុង ណាក់ ពាក់ព័ន្ធរឿងគ្រឿងញៀននិងរឿងដីធ្លី និងអំពើហិង្សា

106


ខេត្តកំពង់ឆ្នាំង: ជនល្មើស ណុង ណាក់ ប្រចាំតំបន់ក្តុលសែនជ័យ ស្រុកទឹកផុស ត្រូវកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនមួយរយះ បន្ទាប់ពីបានប្រើអំពើហឹង្សា ទៅលើជនរងគ្រោះ។

ប្រភពពីសមត្ថកិច្វបានអោយដឹងថា ក្រៅពីរឿងបង្កររបួសស្នាមឈ្មោះណុង ណាក់ មានពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនទៀត ដូចជារឿងគ្រឿងញៀននិងរឿងដីធ្លី ជាដើម។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកំពុងធ្វើការសាក
សួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង