ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានកំដៅសម្លទុកចោលភ្លេចបិទហ្គាស ខ្លោចឆ្នាំងហុយផ្សែងផ្អេីលរថយន្ត ពន្លត់អគ្គីភ័យ

76

ភ្នំពេញ : បុរសជាម្ចាស់ផ្ទះបានកំដៅសម្លមាន់ទុកចោល រួចចាក់សោផ្ទះភ្លេចបិទហ្គាសខ្លោចឆ្នាំងហុយផ្សែង ចេញមកខាងក្រៅផ្អេីលភ្លេីងឆេះ ផ្ទះប្រជាពលរដ្ឋប្ដឹងសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៩នៅចំណុចផ្ទះលេខ៩៦Eo តាមផ្លូវ១៧៣ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន ។

សមត្ថកិចហចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ ទុយ គារិន ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរលក់ ស្នាក់នៅផ្ទះលេខ៩៦Eo តាមផ្លូវ១៧៣ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនបានអោយដឹងថា មុនកេីតហេតុគាត់បានបេីកហ្គាសកំដៅសម្លមាន់ ហេីយស្លៀកពាក់ខោអាវរួចក៏បានចាក់សោទ្វារផ្ទះ ទៅលក់ដូរនៅផ្សារក្រោយមកក៏ប្រជាពលរដ្ឋអ្នកជិតខាងថា ផ្ទះគាត់មានហុយផ្សែងចេញមកខាងក្រៅខ្លាំង ទេីបនឹកឃេីញថាគាត់ភ្លេចបិទហ្គាសសម្ល ដែលកំដៅហេីយក៏បសនអនុញ្ញាតិអោយ អ្នកជិតខាងគាស់សោទ្វារផ្ទះចូលបាញ់ពន្លត់ ចុះដោយសារមូលហេតុភ្លេចបិទហ្គាស ក្រោយមកក៏អ្នកជិតគាស់សោទ្វារចូល ពិតជាឃេីញឆ្នាំងសម្លេឆេះខ្លោចពិតមែន ហេីយប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យ បាញ់ហេីយរលត់ទៅវិញ និងលេីកលេីកឆ្នាំងដែលឆេះខ្លោចចេញមក ខាងក្រៅក្រោយមកក៏មកម្ចាស់ផ្ទះបានមកដល់ល្មម ។

សមត្ថកិច្ចបន្តថាក្រោយមកបានសួរនាំម្ចាស់ផ្ទះមិនមាន ខូចខាតបាត់បង់ទ្រព្យសម្បត្តិអ្វីទេ គ្រាន់តែខូចខាតឆ្នាំងសម្លចំនួនមួយ និងប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យចំនួនមួយ បំពង់ហេីយបានណែនាំបុរសជាម្ចាស់ផ្ទះ ត្រូវប្រយ័ត្នហានីភ័យយថាហេតុនេះសំណាងល្អ អ្នកជិតខាងបានស្គាល់លេខម្ចាស់ ផ្ទះគាស់សោចូលទាន់ពេលវេលាកុំអី ផ្លូវចូលក៏តូចចង្អៀតផងសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាការពារប្រុងប្រយ័ត្នខ្លួនឯង ហេីយផ្ទះយ៉ាងតិចមាន បំពង់ពន្លត់អគ្គីភ័យ ចំនួន១ដេីម្បីមានហេតុការណ៍ តិចតួចអោយបាញ់ទប់ស្កាត់ទាន់ ។

អត្ថបទដែលជាប់ទាក់ទង