ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសាំង ស៊ិនចៅសង្កាត់គោករកាជួបគ្រោះថ្នាក់ចរាចរ ក្រោយបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ឥឡូវបានទទួល មរណភាពហើយ

95

ភ្នំពេញ ៖ លោកចៅសង្កាត់គោករការងរបួសធ្ងន់ធ្ងរ ខណៈបើករថយន្តចេញ ពីប្រជុំគោលបំណងត្រឡប់ទៅផ្ទះ ជាអកុសលពេលត្រឡប់មកដល់ចំណុចមុខ រណ្តៅដីតាកៅក៏បានជួបគ្រោះថ្នាក់បុកគ្នាពេញ ទំហឹងជាមួយរថយន្តដឹកដីបណ្តាលឲ្យត្រូវរងរបួសធ្ងន់ ដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅព្យាបាល នៅប្រទេសវៀតណាមបានរយៈមួយយប់រួចមក ជនរងគ្រោះត្រូវបាន ក្រុមគ្រូពេទ្យនៃប្រទេសវៀតណាម បញ្ជាក់ច្បាស់ថា ជនរងគ្រោះត្រូវដាច់សរសៃក ដែលជាប្រព័ន្ធបញ្ជាយ៉ាង សំខាន់បើសង្ឃឹមតិចបំផុត។នៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២១៩នេះ លោកសាំង ស៊ិនចៅសង្កាត់គោករកាត្រូវបាន ខាងក្រុមគ្រូពេទ្យប្រទេសវៀតណាម បញ្ជូនមកផ្ទះវិញហើយ។
នៅគេហដ្ឋានរបស់លោក ឃើញមានក្រុមគ្រួសារនិងមន្ត្រីបក្សសង្កាត់ ខណ្ឌនាំគ្នារៀបចំសង់រោងត្រៀម ទទួលសពលោកចៅសង្កាត់ចាត់ចែង ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។
គួររំលឹកផងដែរថា កាលពីវេលម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានរណ្តៅដីឧកញ៉ាញឹកផន ហៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូចសង្កាត់គោករកាខណ្ឌព្រែកព្នៅ ភ្នំពេញ។

ជនរងគ្រោះជិះរថយន្តម៉ាកHILANDER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249ចំណែករថយន្តដឹកដីម៉ាក HINOពណ៌បៃតងចង្កូតស្តាំ ពាក់ស្លាកលេខ PP-2236 អ្នកបើករត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៍មានដ៏រន្ធត់នេះ ភ្លាមលោកសុខ សម្បត្តិនិង មន្ត្រីសាលាខណ្ឌទាំងអស់ បាននាំគ្នាទៅសួសុខទុក្ខលោកចៅសង្កាត់ ដល់មន្ទីរពេទ្យដោយស្ថានជម្ងឺធ្ងន់ធ្ងរពេក ក៏សម្រេចបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅប្រទេសវៀតណាមជាបន្ត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបាននគរបាល ចុះមកស្ទួចទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយចំណែក សពជនរងគ្រោះត្រូវបានរៀបចំ តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ គេហដ្ឋានសពនៅសង្កាត់គោករការផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង