ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ៨ នាក់ ត្រូវនគរបាលស្រុកគីរីសាគរឃាត់ខ្លួន

86

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦.១៥ នាទីល្ងាច កម្លាំងអធិការស្រុកគីរីសាគរ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨ នាក់ ស្រី ២ នាក់ នៅចំណុចភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ សេន ធារ៉ូ ភេទ ប្រុស អាយុ ២១ ឆ្នាំ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ។ ២-ឈ្មោះ ច័ន្ទ ម៉ាត់ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ និងស្នាក់ ទីលំនៅមិនពិតប្រាកដ ។ ៣-ឈ្មោះ សុំ ឆាយសាំងខង ប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ មុខរបរនេសាទ ទីលំនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ។ ៤-ឈ្មោះ សួង សុម៉ាច ភេទប្រុស អាយុ ៣៦ ឆ្នាំ ខ្មែរ មុខរបរ កម្មករទូក ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ។ ៥-ឈ្មោះ ស្រេង សុផល ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ។ ៦-ឈ្មោះ ផេង ស្រីល័ក្ខ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ។ ៧-ឈ្មោះ មិន ចាន់ ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ និង៨-ឈ្មោះ ហ៊ាន វ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ហើយសមត្ថកិច្ចបានដកហូតបានវត្ថុតាង ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ២៤ កញ្ចប់ ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញយើង កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង