ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនថៅកែរកស៊ីបង់រំលស់រថយន្តសេងហ៊ួតត្រូវដាក់ពន្ធនាគារ PJ បទរំលោភទំនុកចិត្ត

74


(ភ្នំពេញ)៖  លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ
បានចេញដីការបង្គាប់ឲ្យខ្លួន ម្ចាស់ឃ្លាំងលក់រថយន្ត សេងហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ រំលោភលើទំនុកចិត្ត ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ ) រង់ចាំការជំនុំជម្រះជាក្រោយ។

លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំណេញ បានចោទប្រកាន់ លើម្ចាស់ឃ្លាំងលក់រថយន្ត សេង ហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ រំលោភលើទំនុកចិត្ត។ បើយោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះសេងសុភ័ក្រ្ត បានឆបោកប្រជាពលរដ្ឋរាប់រយនាក់ ដែលទិញរថយន្តពីឃ្លាំងរបស់ខ្លួនដែល មានទឹកប្រាក់ប្រមាណជាង 3 លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាគេនៅចាំបានថា ជនត្រូវចោទរូបនេះនាពេលកន្លងមក ធ្លាប់មានរឿងអាស្រូវម្ដងរួចមកហើយ ដែលដល់ថ្នាក់វាយប្រពន្ធវាយម៉ែក្មេក ហើយមិនទទួលស្គាល់សាច់ញាតិខ្លួនឯង គឺកូនបង្កើត ដែលទៅលួចមានស្រីថ្ មីចាប់តាំងពីប្រពន្ធឆ្លងទន្លេ បានមួយថ្ងៃមកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង