ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ មានរន្ទះបាញ់ស្លាប់ម្នាក់ របួសម្នាក់

78


បាត់ដំបង ៖ នគរបាលមូលដ្ឋានបានដឹងថា នៅថ្ងៃទី 25 ខែ មេសា ឆ្នាំ2019 វេលាម៉ោង 13:20 នាទីរសៀល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីភ្លៀង លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់កើតឡើងចំនួន 01លើក បណ្តាលឲ្យត្រូវមនុស្ស 02នាក់ (ស្លាប់ 01នាក់ និងរបួស 01 នាក់)។

មនុស្សស្លាប់នោះមានឈ្មោះ ១-ឈ្មោះ បឿន ទ្រី ភេទប្រុស អាយុ 38ឆ្នាំ រស់នៅក្រុមទី 48 ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ មូលហេតុ៖ ជនរងគ្រោះឈរមើលគេភ្ជួរស្រែ ក៏រន្ទះបាញ់បណ្តាល ឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ២-ឈ្មោះ ជិន ណារ៉ា ភេទប្រុស អាយុ 61ឆ្នាំ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ មូលហេតុ៖ រន្ទះបាញ់ទូរទស្សន៍ ក៏បណ្តាលឲ្យត្រូវជនរងគ្រោះកំពុងអង្គុយជិតទូរទស្សន៍ របួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល៕

អត្ថបទដែលជាប់ទាក់ទង