ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿម វណ្ណៈជួបបារាំងឯនី សុភី និងឆៃ សារ៉ាជួបថៃ

113

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជា៣រូបត្រៀមខ្លួនរួចហើយដើម្បីជួបជាមួយអ្នកប្រដាល់បរទេសលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២៨មេសា ។

​វណ្ណៈខានមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈហើយដោយសារតែការប្រកួតរបស់គេភាគច្រើនជួបបរាជ័យជាហេតុធ្វើឲ្យអ្នកផ្គូរផ្គងរារែកចិត្តក្នុងការស្វែងរកដៃគូឲ្យគេប្រកួត ។ តាមពិតអ្នកប្រដាល់រូបនេះមានចិត្តធំ

ខ្លាំងណាស់ហើយគេចូលចិត្តវ៉ៃប្ដូរទៀតផង ហើយគេចូលចិត្តប្រើកែងធ្វើជាអាវុធដើម្បីផ្ដួលគូប្រកួតតែមានការប្រកួត ភាគច្រើនវណ្ណៈត្រូវគូប្រកួតរបស់គេវ៉ៃគេឲ្យមានរបួសដោយសារតែគេខ្សោយការពារខ្លាំងពេក ។

​ដៃគូប្រកួតរបស់វណ្ណៈលើកនេះជាជនជាតិបារាំងឈ្មោះប៉ូរីន ឆាលី(Maurin Charlie)ហើយនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ គេមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ២០ដង និងចាញ់៥ដង ។

ស្រុកខ្មែរ ។ គេជាអ្នកប្រដាល់បារាំងដែលហ្វឹកហាត់នៅស្រុកថៃ ។ ចំពោះវណ្ណៈវិញគេមានប្រវត្តិប្រកួតចំនួន៨១ដងឈ្នះ៦៤ដង ចាញ់១៦ដង និងស្មើពិន្ទុ ១ ដង ។រឿម វណ្ណៈ ឬ ម៉ូរីន ឆាលីជាអ្នកឈ្នះ ?

​ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះសាវ៉ាត ផេត(SawathPhat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​សារ៉ាជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែងវាយប្រហារគូប្រកួតតឬែកែងរបស់គេពេលខ្លះគ្រាន់បានត្រឹមតែគម្រាមគូប្រកួតប៉ុណ្ណោះ ។ សាវ៉ាផេតនេះជាលើកដំបូងហើយដែឌលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណា
ដឹងថាគេមានសមត្ថភាពប៉ុណ្ណាឡើយ ។

​អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១១ដង ។ចំពោះអ្នកប្រដាល់កម្ពុជាឆៃ សារ៉ាវិញគេមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៦ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២
រូបនេះនរណាជួបសំនាងល្អ ?

​នី សុភីដែលគេស្គាលជាទូទៅថាឡុង សុភីក្លិបសាលវ័ន្ដកីឡានោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត ភូលូង(Yorth Phuluong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

​សុភីមានប្រវត្តិប្រកួតចំនួន១៦២ដង ឈ្នះ១២២ដង ចាញ់២៨ដង និងស្មើពិន្ទុ១២ដង ។ចំពោះអ្នកប្រដាល់ថៃយ៉ត ភូលូងវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង និងចាញ់១៥ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង