ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គរដ្ឋបាលកីឡានៅខេត្តស្វាយរៀងមានតែ២រូបប៉ុណ្ណោះ ដែលបាននិទ្ទេសល្អ

108

​ភ្នំពេញ:វគ្គរដ្ឋបាលកីឡា សម្រាប់មន្ត្រីនិងគ្រូអប់រំកាយ និង កីឡានៅខេត្តស្វាយរៀងដែលបើកឡើងនៅខេត្តស្វាយរៀងមពី ថ្ងៃទី ២២ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៥មេសា ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ។ វគ្គនេះឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ។

​សិក្ខាកាមដែលចូលរួមចំនួន២៥រូបនោះមាន៣រូបជាស្រ្តីដែលមកពីការិយាល័យអប់រំកាយ និង កីឡា មន្ត្រីនិងគ្រូអប់រំកាយ និងកីឡាវិទ្យាល័យខេត្តស្វាយរៀង មន្ត្រីការិយាល័យអប់រំកាយ និង កីឡាក្រុងស្វាយរៀង ស្រុកស្វាយទាប ស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក ។

​អ្វីដែលគួរឲ្យកត់សំគាល់នោះគឺក្នុងចំណោមសិក្ខាកាមចំនួន២៥រូបមានតែ២រូបប៉ុណ្ណោះដែលស្មើនឹង៨ភាគរយបានទទួលនិទ្ទេសល្អ ៩រូបស្មើនឹង៩ភាគរយទទួលបាននិទ្ទេសល្អបង្គួរ និង១៤រូបស្មើនឹង៥៦ភាគរយបានទទួលនិទ្ទេសមធ្យម ។

​វាគ្មិនសម្រាប់វគ្គនេះមានលោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយលោកធ្វើបទបង្ហាញពីការប្រឆាំងដូប៉ា ឬដូពីង(សារធាតុលើកកម្លាំងដែលត្រូវហាមមិនឲ្យប្រើនៅក្នុងកីឡា )។ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ការបញ្ជាក់ភេទនៅក្នុងកីឡា វិធីការពាររបួសនៅក្នុងកីឡានិង ការសង្គ្រោះបន្ទាន់ ។

​លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាធ្វើបទបង្ហាញពិរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត វិធីក្នុងការរៀបចំអង្គប្រជុំ ការទំនាក់ទំនង និង បង្ហាពីការងារស្ត្រី និង កីឡា ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីប្រវត្តិចលនាអូឡាំពិកនិងរចនាសម្ព័ន្ធរបស់វា ។ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការចេញដំណើររបស់ប្រតិភូក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស និង ភាពជាអ្នកដឹកនាំ ។

អត្ថបទដែលជាប់ទាក់ទង