ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកភ្នំស្រួច បង្ក្រាបបានមុខសញ្ញាចោរកម្ម លួចម៉ូតូនៅក្នុងវត្ដ

118

កំពង់ស្ពឺ ៖ នៅ ថៃ្ងទី៧កក្កដា២០១៨ វេលាម៉ោង ១៣ និង៥៥នាទី នគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ឹម ពុទ្ធា ភេទប្រុស អាយុ ៣២ឆ្នាំទីលំនៅបច្ចុប្បន្នរស់នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ពាក់ពន្ធ ករណីចោរកម្ម( លួចយកម៉ូតូ ) ១ គ្រឿងម៉ាក Honda C125 ឆ្នាំផលិត 2011 ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1D-8302 ។

ជនរងគ្រោះឈ្មោះ សេរី សុខា ភេទស្រី អាយុ ១៧ឆ្នាំ សិស្សវិទ្យាល័យហ៊ុន សែនភ្នំស្រួច ទីលំនៅភូមិក្រាំង ឃុំគីរីវន្ត ស្រុកភ្នំស្រួច។ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះ ឃើញទាន់ហើយស្រែកឆោឡោ ឲ្យគេជួយស្ថិតនៅក្នុងបរិវេនវត្តត្រពាំងក្រឡឹង [ជនរងគ្រោះ ទុកម៉ូតូមុខបន្ទប់ទឹក] ។ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះមែន តែដោយសារមានគេឃើញ ហើយស្រែកទើប ខ្លួនរត់តែម្ដង។ វត្ថុតាង ម៉ូតូ សមត្ថកិច្ចបានសម្រេចប្រគល់ជូនទៅជនរងគ្រោះ វិញ ចំណែកជនសង្ស័យ ជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង