ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីយ៉ាន់ម៉ាលុតកម្ពុជា ៤ទល់១

132

​ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជាចាញ់ក្រុមមីយ៉ានម៉ា១ ទល់៤កាលពីថ្ងៃទី៦មិថុនាក្នុងព្រឹត្តិការណ៍ បាល់ទាត់ជើងឯកយុវជន AFF U19 Championship 2018 ពូលB ។
​ការបាត់បង់៣ពិន្ទុនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ជាបាត់បង់ឱកាសប្រជែងរកកៅអីសម្រាប់
ឡើងទៅប្រកួតវគ្គបន្តទៀតហើយ។ សូមបញ្ជាក់ថានេះជាការបរាជ័យលើកទី២ របស់ក្រុមកម្ពុជាក្នុងការ
លេងនៅក្នុងព្រឹត្តិការណ៍នេះ ។
​ទោះបីជាយ៉ាងណាក៏ក្រុមកម្ពុជានៅសល់មួយប្រកួតទៀត ក្នុងដៃគឺជាការជួបប្រកួតជាមួយក្រុម អាយុក្រោម១៩ឆ្នាំរបស់ទីម័រខាងកើត នៅថ្ងៃទី១០មិថុនា ។
​ផ្ទុយពីកម្ពុជា ក្រុម U19មីយ៉ាន់ម៉ា បានឡើងទៅឈរលេខ២ ដោយមាន ៤ពិន្ទុ ស្របពេលក្រុមម៉ាឡេស៊ី បានឈរកំពូលតារាងមាន ៦ពិន្ទុសុទ្ធតែមានសង្ឃឹមឡើងទៅវគ្គបន្ដខ្ពស់ ព្រោះពួកគេសល់ ២ប្រកួតក្នុងដៃស្មើគ្នា ៕

អត្ថបទដែលជាប់ទាក់ទង