ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានដឹកនាំក្បួនដង្ហែរក្បួន ឃោសនារកសំឡេងឆ្នោតក្នុងខណ្ឌ

169

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃដំបូង លោក ចេង មុន្នីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានដឹកនាំក្បួនដង្ហែរ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ចំនួន៣៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨. ដោយ ចេញដំណើរពីកោះពេជ្រ មកក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។
ការដឹកនាំក្បួនដង្ហែរខាងលើនេះ ក្រោយពីបានចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនៅកោះពេជ្រ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សម្រាប់ខណ្ឌច្បារអំពៅ នៅថ្ងៃដំបូងនេះ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដោយមានសមាជិក សមាជិកា អ្នកគាំទ្រជិត៤០០០នាក់ អមដោយមធ្យោបាយជារថយន្ត និងម៉ូតូជាចច្រើនគ្រឿងផងដែរ៕  

អត្ថបទដែលជាប់ទាក់ទង