ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមន្រ្តីក្រសួងការពារជាតិម្នាក់ វាយបំផ្លាញឧបករណ៍ ចាក់ផ្សាយការឃោសនា របស់បក្សកាន់អំណាច

205

 


ភ្នំពេញៈ យោធាម្នាក់ជានាយរងការិយាល័យបុគ្គលិកក្រសួងការពារជាតិ ដែលគេដាក់ការសង្ស័យថា មានជាប់ជាតិស្រវឹងជោកជាំនោះ បានទៅវាយបំផ្លាញឧបករណ៍បំពងសំឡេង ចាក់ផ្សាយការឃោសនា រកសំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបើកឆាកឃោសនា។

បន្ទាប់ពីបង្កហេតុ មន្រ្តីយោធារូបនោះ ត្រូវសមត្ថកិច្ចចាប់ក្របួចឡើងលើម៉ូតូ យកទៅសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ ឃូ ហ៊ាងតុង ភេទប្រុស មុខរបរយោធា ឋានន្តរស័ក្តវរសេនីយ៍ទោ មុខងារ នាយរងការិយាល័យបុគ្គលិកក្រសួងការពារជាតិ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីអនុវត្តន៍វិធានការច្បាប់៕

អត្ថបទដែលជាប់ទាក់ទង