ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែវចំរើនហៅព្រីងមេឆ្នោតវៀតណាមអុកឡុកក្រុងតាខ្មៅកូនកញ្ច្រែងណាមិនកត់ឱ្យរស់មិនសុខឡើយ

275

ភ្នំពេញ៖មេឆ្នោតវៀតណាមដ៏ល្បីឈ្មោះកែវចំរើនហៅព្រីងដែលមានឥទ្ធិពលនៅក្រុងភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឥឡូវនេះបានពង្រីកខ្លួនដល់ខេត្តកណ្ដាលហើយពីមួយថ្ងៃទៅមួយថ្ងៃកែវចំរើនហៅព្រីងបានបញ្ជាកូនចៅរបស់គេដែលជាជនសង្គមងងឹតក្រុមដៃឆៅទៅសម្លុតគំរាមអ្នកកត់ឆ្នោតនានានៅក្រុងតាខ្មៅគឺត្រូវតែកត់ឆ្នោតឱ្យពួកគេបើមិនកត់ឱ្យនោះទេរស់មិនសុខឡើយតែសមត្ថកិច្ចខេត្តកណ្ដាលវិញបែរជាសម្ងំឈឹងមិនហ៊ានបង្ក្រាបក្រុមកែវចំរើនហៅព្រីងឡើយបើទោះជាមានការថតរូបក្រុមនោះដើរអុកឡុកតាមផ្ទះប្រជាពលរដ្ឋផ្ញើទៅសមត្ថកិច្ចក៏ដោយ។

ប្រភពព័ត៌មានច្បាស់ការណ៍ឲ្យដឹងថាកែវចំរើនហៅព្រីងមុនទៅកាន់កាប់ក្រុងតាខ្មៅគឺបានទាក់ទងជាមួយនគរបាលខេត្តកណ្ដាលរួចជាស្រេចមុនឲ្យក្រុមសង្គមងងឹតដើរអុកឡុកតាមផ្ទះពលរដ្ឋហើយបើកូនកញ្ច្រែងណាមិនកត់ឆ្នោតឲ្យក្រុមគេគឺគេរករឿងនៅមិនសុខឡើយហើយបោះពាក្យថាបើមិនកត់ឲ្យហ៊ាព្រីងទេ  សមត្ថកិច្ចនឹងចុះចាប់កន្លែងកត់ជាដើមទង្វើនេះហាក់ដូចជាសមត្ថិច្ចបែរជាចាំបញ្ជាមេឆ្នោតខុសច្បាប់ទៅវិញ? ទោះជាយ៉ាងណាសមត្ថកិច្ចខេត្តកណ្ដាលមិនដល់ថ្នាក់នេះនោះឡើយ។

ទាក់ទិនបញ្ហានេះកន្លងមកស្នងការនគរបាលខេត្តកណ្ដាលលោកឧត្ដមសេនីយ៍ទោអ៊ាវចំរើនបានបញ្ជាឲ្យលោកកែវពិសិដ្ឋិអធិការនគរបាលក្រុងតាខ្មៅបង្ក្រាបឲ្យខាងតែបានក្រុមអុកឡុកទាំងនោះតែរហូតមកដល់ពេលនេះម្នាក់ក៏មិនត្រូវបានឃាត់ខ្លួនសួរនាំដែរ។អាចនិយាយថា  ក្រុមកែវចំរើនហៅព្រីងមានឥទ្ធិពលដ៏មហិមារមែន៕

 

អត្ថបទដែលជាប់ទាក់ទង