ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌកំបូលមានកន្លែងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៣ទីតាំង និងកំពុងតម្លើង២ទីតាំងទៀត

86

ភ្នំពេញ៖តាមការឱ្យដឹងរបស់រដ្ឋបាលខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី៧ឧសភាថា៖មកដល់ពេលនេះអនុវត្តន៍តាមការណែនាំ​របស់​ លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាលខណ្ឌកំបូល​ បានបន្តយកចិត្តទុកដាក់ចុះពិនិត្យ​ និងផ្គត់ផ្គង់ទឹកស្អាតជាប្រចាំ​ តាមទីតាំងធុងស្តុកទឹកដែលបានតម្លេីងរួច​ចំនួន​៣​ ទីតាំង​ ដែលធុងស្តុកទឹកនីមួយៗមានចំណុះ១ម៉ឺនលីត្រ​ ដេីម្បីធានានិរន្តន៍ភាពផ្គត់ផ្គង់ទឹកស្អាតជូនដល់បងប្អូនប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ នៅភូមិតាសេក​ ភូមិផ្សារកំបូល​ សង្កាត់កំបូល​ និងនៅភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល ។

បច្ចុប្បន្ន​ រដ្ឋបាលខណ្ឌកំពុងបន្តតម្លេីងបន្ថែមចំនួន​ ២ទៅតាំងទៀត​ ដែល០១ទីតាំងស្ថិតនៅចំណុចផ្សារតាសេក​ និង០១ទីតាំងទៀត​ ស្ថិតនៅសង្កាត់ភ្លេីងឆេះរទេះ​ ៕

អត្ថបទដែលជាប់ទាក់ទង