ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​យុវជន​២​នាក់ ​រំលោភ​បូកលើ​នារី​វ័យក្មេងម្នាក់ ពេលជ​នស​ង្ស​យ័​ទាំង​២​នេះ ​ជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ

77

​​ព្រះវិហារ​៖​សមត្ថកិច្ចនគរបាលស្រុកសែនជ័យ ​បាន​ចាប់សង្ស័យ​ជន​២​នាក់​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​នារី​រងគ្រោះ​លើ​ករណី​ចាប់រំលោភ​សេព​សន្ថវ​លើ​នារី​វ័យក្មេង​ម្នាក់​ ពេលនាងចូលរួមក្នុងកម្មវិធីមង្គលការ ហើយ​នារី​រងគ្រោះ​ផឹកស្រា​ស្រវឹង​ លុះដល់​យប់​បន្តិច ចប់​កម្មវិធី​ផឹកស៊ី​រាំលេង ​នារី​រងគ្រោះ​បានចេញ​ទៅផ្ទះ​ ពេលនោះជ​នស​ង្ស​យ័​ទាំង​២​នេះ ​ជា​អ្នកជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ​លុះដល់​កន្លែង​ស្ងាត់​ក៏​ចាប់រំលោភ​តែម្តង​។​​ ការឃាត់ខ្លួន​នៅ​ភូមិ​ខ្យង​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​តៀម​ សង្គ្រៀម​ អធិការនគរបាល​ស្រុក​ជ័យ​សែន​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ថា ​មុនពេល​កើតហេតុ​ កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៩​នារី​រងគ្រោះ​បាន​ទៅ​ចូលរួម​មង្គលការ​ញាតិមិត្ត​ក្នុងភូមិ​ ពេល​ចូលរួម​កម្មវិធី​នារី​រងគ្រោះ​ផឹកស្រា​ស្រវឹង​ លុះដល់​យប់​បន្តិច ចប់​កម្មវិធី​ផឹកស៊ី​រាំលេង ​នារី​រងគ្រោះ​បានចេញ​ទៅផ្ទះ​ ពេលនោះជ​នស​ង្ស​យ័​ទាំង​២​នេះ ​ជា​អ្នកជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ​លុះដល់​កន្លែង​ស្ងាត់​ក៏​ចាប់រំលោភ​តែម្តង​។​

​លោក​អធិការ​បាន​បន្តថា​នារី​រងគ្រោះ​មានឈ្មោះ ន​.​ស​.​ត អាយុ​១៦​ឆ្នាំ ។​ចំណែក​ជនសង្ស័យ​មានឈ្មោះ ទី​១៖ ធួន​សុ​ផា​​អាយុ​១៩​ឆ្នាំ និង​ជនសង្ស័យ និង​ទី​២៖ ឈ្មោះ ថេ​ន​ផល្លា​ ​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្យង​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង