ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងណែតបង្កប់ល្បែងភ្នាល់បាល់ជល់មាន់បៀបាការ៉ាត់ដុះស្លែយីហោPH និងXB 88 Cafe កំពុងបើកលេងយ៉ាងគក្រឹកគគ្រេងក្នុងសង្កាត់បឹងត្របែក

114

ភ្នំពេញ៖ទីតាំងណែតបង្កប់ល្បែងភ្នាល់បាល់និងកន្ទុយលេខរួមទាំងជល់មាន់និងបៀបាការ៉ាត់តាមអនឡាញចំនួន២កន្លែងដែលមានយីហោPH នៅចំណុចផ្ទះម្លប់ដើមជ្រៃក្រឹមទល់មុខគ្នាបើកលេងយូរណាស់មកហើយនិងមួយកន្លែងទៀតជ្រកក្រោមស្លាកយីហោXB 88 Cafe កំពុងបើកលេងយ៉ាងគក្រឹកគគ្រេងក្នុងមូលដ្ឋានដែលខុសនឹងបទបញ្ជារបស់សម្តេចក្រឡាហោមខេងដែលបានដាក់បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋានបែរជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងនេះកំពុងបើកលេងយ៉ាងសេរីមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចខាងមួយណាហ៊ានចុះទៅបង្ក្រាបឡើយ។

សូមបញ្ជាក់ថាទីតាំងណេតបង្កប់ល្បែងភ្នាល់បាល់ជល់មាន់តាមអនឡាញនិងកន្ទុយលេខមួយកន្លែងទៀតនៅទល់គ្នាជ្រកក្រោមស្លាកយីហោXB 88 Cafe ខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ភូមិ៧សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ។

   តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា៖ទីតាំងខាងលើនេះតាំងពីបើកអាជីវកម្មមកមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបនោះទេអ្នកខ្លះទៀតលេងចាញ់លុយអស់ពីខ្លួនរាប់រយរហូតដល់ប្រាក់ពាន់ដុល្លារក៍មានដែរទាំងដែលលោកអភិបាលរាជធានីភ្នំពេញលោកស្នងការរាជធានីភ្នំពេញក៏ដូចជាសម្តេចក្រឡាហោមខេងបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងឲ្យអស់ពីមូលដ្ឋានតែបែរជាក្នុងភូមិសាស្ត្រសង្កាត់បឹងត្របែកមាន៣ទីតាំងទៅហើយគ្រាន់តែប្រជាពលរដ្ឋបង្ហើបត្រួសៗដូច្នេះសូមអាជ្ញាធរមូលដ្ឋានជាពិសេសលោកថេងសុថុលអភិបាលខណ្ឌចំការមនទើបឡើងថ្មីមេត្តាជួយចុះពិនិត្យមើលជាក់ស្តែងនិងបង្ក្រាបផងទានដើម្បីឲ្យភូមិសង្កាត់មានសុវត្ថិភាពស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលយើងកុំបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋានយ៉ាងសេរីបែបនេះ៕

 

អត្ថបទដែលជាប់ទាក់ទង