ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លះបង់ដី សាងសង់ក្លិបកីឡាប្រយុទ្ធ​សម្រាប់​ប្រើ​ប្រាស់ ​ជា​សា​ធា​រ​ណៈ​

95


​ភ្នំពេញ:ក្លឹបហ្វឹកហាត់និងប្រកួតប្រភេទកីឡាប្រយុទ្ធមួយដែលផ្តើមគំនិតឡើងដោយលោកឧត្តមសេនីយ៍​ម៉ក់​សំអុល ​ដែល​មាន​ទី​តាំង​លើ​ផ្ទៃ​ដី​ជិត​ពីរ​ហិកតា​ ក្នុង​ភូមិ​ជើងព្រៃ​ឃុំ​អំពៅព្រៃ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ត្រូវ​បាន​សាង​សង់​ហើយ​ដើម្បី​តម្រូវ​ការ​ហ្វឹក​ហាត់ ​និង​ប្រ​កួត​ប្រភេទ​កីឡា​ប្រយុទ្ធ​មុន​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ដែល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​។​ទោះ​ជា​ទី​តាំង​ជា​កម្ម​សិទ្ធ​ឯក​ជន​ របស់​លោក​ម៉ក់​សំអុល​ហើយ​ការ​សាង​សង់​ចំណាយ​ថវិកា​ពី​សុប្បរស​ជន​ ប៉ុន្តែ​នឹក​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​មិន​គិត​កម្រៃ​និង​និង​ជា​មរតក​ស្នាដៃ​ របស់​លោក​ទុក​សម្រាប់​ជាតិ​ដោយ​គ្មាន​លក់​ដូ​អ្វី​ឡើយ។​
លោក​ម៉ក់​សំអុល ​ដែល​បច្ចុបប្បន្ន​ជា​ប្រធាន​សមាគម​កីឡា​ប្រ​យុទ្ធ​ក្រ​សួង​មហា​ផ្ទៃ​ និង​ជា​អ្នក​ស្រឡាញ់​ការ​ហាត់​គុន​បាន​ប្រាប់​ឲ្យដឹងថា​​ ក្លឹប​គុនចម្រុះ​ឬ​ប្រ​ភេទ​កីឡា​ប្រ​យុទ្ធ​នេះ​ទទួល​បាន​ការ​អនុញាត​ដាក់​ឈ្មោះ​ថា​’​ក្លិប​សម្ដេច​តេជោ​ហ៊ុនសែន​ជើងព្រៃ​’’​ហើយ​គ្រប់​ប្រ​ភេទ​កីឡា​ប្រ​យុទ្ធ​អាចទៅហ្វឹកហាត់​នៅក្លឹប​គុនចម្រុះ​សម្ដេចតេជោហ៊ុនសែនជើង​ព្រៃ បាន​ដោយ​គ្មាន​បង់​ប្រាក់​។​
​ការ​សាង​សង់​ចាប់​ផ្តើម​បាន​២០​ភាគ​រយ​ ហើយ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៩​នេះ​យ៉ាង​យូរ​បំផុត​ដើម្បី​ឲ្យកីឡាប្រយុទ្ធ​ផ្សេងៗ​ បានចូលហ្វឹកហាត់​ទាំង​អស់​គ្នា​។​ប្រធាន​សមាគមន៍​កីឡា​ប្រដាល់​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្លឹប​គុនចម្រុះ​សម្ដេច​តេជោ​ហ៊ុនសែន​ជើងព្រៃ​ បាន​ថ្លែង​ថា​ក្លឹប​របស់​លោក​ដែល​មាន​ទី​តាំង​ក្នុង​ភូមិជើងព្រៃ​ ឃុំ​អំពៅព្រៃ​ស្រុកកណ្ដាល ស្ទឹង​ខេត្តកណ្ដាល​បើ​គិត​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​២​តែ​២២​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​អនាគត​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​​កីឡា​ប្រយុទ្ធទាំងអស់​នៅ​កម្ពុជា​។​
ជាមួយនឹងការសាងសង់ក្លិបនេះលោកវ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះទៅពិនិត្យមើលសក្ដានុពលនៃទីតាំងនេះក្រោយពេលសាងសង់រួច។ លោកអគ្គលេខាធិការបានចាត់ទុកថានេះចាការលះបង់មួយរបស់លោកឧត្តមសេនីយ៍រូបនេះ សម្រាប់សកម្មភាពកីឡា ។
លោកឧត្តមសេនីយ៍ម៉ក់សំអុលបន្ថែមថា ដោយសារខ្ញុំស្រឡាញ់និងចូលចិត្តក្បាច់គុនហើយពេលនេះលោក មាន​វ័យ​កាន់តែច្រើនហេតុនេះលោក​ចង់​បន្សល់​ស្នាដៃខ្លះៗ​គឺ​ធ្វើក្មគឺធ្វើក្លឹបនេះឡើង ​ជាមរតកដើម្បី​អ្នកជំនាន់ក្រោយបានហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​មាន​ដូច​ជា​កីឡា​ប្រដាល់គុនខ្មែរ , តេក្វាន់ដូ ,​ការ៉ាតេដូ ,យូដូ ,ហាប់គីដូ , ស៊ូរីនជីកាំប៉ូ , វូវីណាម ឬ គុនខ្មែរអន្តរជាតិ ជាដើម ដើម្បី​រួមចំណែក​ស្វែង​រក​អ្នក​មាន​សក្តា​នុ​ពល​សម្រាប់​ត្រៀមស៊ីហ្គេមឆ្នាំ២០២៣​។ ប្រធាន​ក្លឹបរូប​នេះ​បញ្ជាក់​ថា«​ខ្ញុំ​មិន​មែន​អ្នក​មាន​ទេ​ប៉ុន្តែ​ខ្ញុំ​មាន​ដី​ប៉ុណ្ណឹង​គឺ​ចូល​រួម​ក្នុង​វិស័យ​កីឡា​ ខណៈ​ដែល​ថវិកា​សាង​សង់​បាន​ពី​សុប្បរស​ជន​និង​មិត្ត​ភត្ភិ​និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ប៉ុន្តែ ​សម្រាប់​ក្លិប​ទី​២​នេះ​ទទួល​បាន​ថវិកា​ពី​ក្មួយ​ហ៊ុន​ម៉ានិត​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ​ក្រៅ​ពីសាង​សង់​អគារ​ហ្វឹកហាត់​លោក​នឹង​ស្វែង​រក​ជំនួយ​ សម្រាប់​សាងសង់​អន្តេ​វាសឹក​ដ្ឋាន​មួយ​អគារ​ទៀត​សម្រាប់​កីឡាករ-ការិនី​ដែល​មក​ពី​ឆ្ងាយ​ស្នាក់​នៅ ​។
លោក​វ៉ាត់​ចំរើន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​មាន​ប្រ​សាស​ន៍​ថា​ ៖​នេះ​ជា​កាយ​វិការ​និង​ទឹក​ចិត្ត​ដ៍​ល្អ​ក្នុង​ការ​ចូល​រួម​ក្នុង​ សកម្មភាព​កីឡា​ដោយ​លោក​ហ៊ាន​លះ​បង់​ទីតាំង​ផ្ទាល់​ខ្លួន​ជា​កម្ម​សិទ្ធ​ឯក​ជន​ដើម្បី​ សកម្មភាព​កីឡា​ជា​សាធារណៈ​ពិសេស​អ្នក​និយម​ហាត់​គុន​ និង​ស្រឡាញ់​វិស័យ​កីឡា​ប្រ​យុទ្ធ​នេះ​តែ​ម្តង​។​លោក​វ៉ាត់​ចំរើន​បន្ថែម​ថា​ទី​តាំង​នេះ​គឺ​ល្អ​ណាស់​ សម្រាប់​ការ​ហ្វឹក​ហាត់​ដោយស្ងាត់​ស្ងៀម​ដែល​យើង​អាច​ប្រើ​ប្រាស់​តាំង​នេះ​ មុន​នឹង​យើង​ឈាន​ចូល​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ហើយ​ក៍​ជា​ទី​តាំង​មួយ​ដែល​មិន​ឆ្ងាយ​ពី​ទី​ក្រុង​ដែរ​គឺ​អាច​ប្រើ​ប្រាស់​បាន​ល្អ​៕​

អត្ថបទដែលជាប់ទាក់ទង